គាំទ្រទាំងអស់គ្នា! កម្មវិធីប្រកួត Miss Mera Cambodia បង្កើតឡើងដោយកូនខ្មែរ កំពុងបោះជំហានលើវិស័យបវរកញ្ញា
ស្របពេលវិស័យបវរកញ្ញានៅកម្ពុជា កំពុងតែមានសន្ទុះគាំទ្រកាន់តែខ្លាំងឡើង និង អាចបោះជំហានឈរជើងលើឆាកទាំងក្នុងនៅក្រៅប្រទសផងនោះ ថ្មីៗនេះកម្ពុជា បាន និង កំពុងរៀបចំកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយទៀត ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ។
កម្មវិធីប្រកួតបវរកញ្ញាថ្មីសន្លាងដែលបង្កើតឡើងដោយកូនខ្មែរនោះ មានឈ្មោះថា Miss Mera Cambodia មាន National Director គឺកញ្ញា ខាត់ ស្រីចាន់ អតីត Miss Grand កំពង់ឆ្នាំង ២០២១ និង ជាលំដាប់រងទី ៤ Miss Grand Cambodia 2021 ព្រមទាំងលោក វឌ្ឍនា ភានិត ជា Vice President។ បច្ចុប្បន្ន កម្មវិធី Miss Mera Cambodia កំពុងដំណើរប្រកួតយ៉ាងសកម្ម ដោយមានការចូលរួមពីសំណាក់បេក្ខនារីដ៏ស្រស់សោភា និង មានសមត្ថភាពចំនួន ១៦ នាក់។
គួរជម្រាបថា Miss Mera Cambodia គឺមានអត្ថន័យពីពាក្យ «Mera (មេរ៉ា)» ជាឈ្មោះតំណាងមកពី ទេពអប្សរា តំណាងស្ត្រីមានអំណាច នៃការដឹកនាំ។ ជាស្ត្រីដែលស្អាត ឆ្លាត និង មានចារក្នុងសិលាចរឹកខ្មែរ ហើយឈ្មោះ Mera គឺមានន័យជាសកលថា ជាអ្នកដឹកនាំ (Commander) អ្នកមានភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ (Princess) និង ពន្លឺនៃការរះរបស់ព្រះអាទិត្យ៕