គួរឱ្យអាណិត! Justin ផ្ដាច់ខ្លួនពីមនុស្សគ្រប់គ្នា សង្ស័យរងសម្ពាធស្ត្រេ.-សខ្លាំងនឹងរឿងអតីតកាល
តាមសារព័ត៌មាន Page Six បានចេញផ្សាយថា តារាចម្រៀង Justin Bieber កំពុងរងសម្ពាធ និង ស្ត្រេសខ្លាំង ខណៈត្រូវបានលងបន្លាចដោយរឿងអតីតកាលរបស់ខ្លួន។ តាមឱ្យដឹង Justin ថែមទាំងផ្ដាច់ខ្លួនពីមនុស្សជិតស្និទ្ធក្បែរខ្លួនទៀតផង ដោយសារតែកើតមានអារម្មណ៍លែងទុកចិត្តនរណាតទៅទៀត។
ចំពោះហេតុផលមួយក្នុងចំណោមមូលហេតុដែលគេជឿថាប៉ះពាល់ផ្លូវចិត្តរបស់តារាចម្រៀង Justin Bieber នោះគឺការចាប់ខ្លួនរបស់តារារ៉េប Diddy បូករួមជាមួយការបែកធ្លាយវីដេអូចាស់ៗជាច្រើនរបស់ Diddy ដែលពាក់ព័ន្ធនឹង Justin។ តាមសម្ដីរបស់បុគ្គលម្នាក់ដែលធ្វើការជាមួយ Justin បានរៀបរាប់ថា៖ «ខ្ញុំជឿថា Justin បានពាក់ព័ន្ធនឹងរឿងឆ្កួតឡប់ជាច្រើន។ លោកជាយុវវ័យមួយរូប លោកជាតារាលំដាប់ល្បីលើពិភពលោក។ គ្រប់គ្នាគឺព្រួយបារម្ភ ពួកយើងមិនដឹងថាលោកអាចបន្តរស់រានបានទៀតឬអត់ទេ។ មនុស្សបាននាំគ្នាទាញយកផលប្រយោជន៍ពីអ្វីដែលលោកបានធ្វើ»។ ដោយឡែកបើតាមប្រភពមួយផ្សេងទៀតបានលើកឡើងដែរថា Justin ឥលូវលែងទុកចិត្តនរណាទៀតហើយ ដូច្នេះហើយទើបលោកផ្ដាច់ខ្លួនចេញពីមនុស្សគ្រប់គ្នាបែបនេះ។
តារាចម្រៀង Justin Bieber បានចាប់ផ្ដើមអាជីពលើវិស័យចម្រៀងនៅវ័យ ១៤ ឆ្នាំ នៅពេលដែលលោកចុះកុងត្រាជាមួយ Record Label របស់ Usher ក្នុងឆ្នាំ ២០០៨។ ពេលនោះហើយទំនាក់ទំនងរវាងលោកជាមួយនឹងតារារ៉េប Diddy បានចាប់ផ្ដើមកើតមានឡើង។ មហាជនជាច្រើនជឿជាក់ថា Justin រងការបំពានរាប់ឆ្នាំ ប៉ុន្តែមិនអាចនិយាយចេញមកក្រៅបាន៕
ប្រភព៖ Page Six