កូនបំណុលប្លុកចោលគ្រប់ច្រក! ញឹម ចាន់ថន អស់ការអត់ធ្មត់ បង្ហោះទារលុយពីអ្នកស្គាល់ម្នាក់ជាសាធារណៈ
មុននេះបន្តិច នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ តារាស្រី ញឹម ចាន់ថន បានបង្ហោះសារមួយពាក់ព័ន្ធមានអ្នកជំពាក់បំណុលមិនសង ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
សារនោះ តារាស្រីរៀមច្បងរូបនេះ បានរៀបរាប់ពីការជំពាក់ប្រមាណ ៣១០០ ដុល្លារ ពីស្ត្រីម្នាក់ ដែលបានបញ្ជាក់ឈ្មោះថា មីង ទៀង ដែលមិនសងប្រាក់នាងហើយ និង បាន Block រូបនាងជាម្ចាស់លុយ មិនឱ្យទំនាក់ទំនងបានថែមទៀតផង។
ក្នុងនោះ កញ្ញា ញឹម ចាន់ថន បានរៀបរាប់ថា៖ «ជម្រាបសួរ អ្នកមីង ទៀង បាត់ឈឹងអត់នឹកក្មួយទេ? ជួយឱ្យលុយក្មួយផង ៣១០០ ដុល្លារ ទេ។ ដោយសារខ្ញុំផុស គាត់បាត់ឈឹង ហើយប្លុកខ្ញុំទៀត! ចឹងលុយដែលអ្នកមីងជំពាក់ ព្រោះឮថាអ្នកមីងលក់ទូកបានហើយ ព្រោះអ្នកមីងនិយាយថា លក់បានសងខ្ញុំ ព្រោះអាណិតខ្ញុំ ចុះឥលូវបាត់ឈឹងចឹង? លុយតិចទេសម្រាប់អ្នកមីង តែច្រើនសម្រាប់ខ្ញុំអត់! ហើយអ្នកមីងជួយប្រាប់ និង និយាយប្រាប់កូនអ្នកមីងឱ្យដឹងផង កុំឱ្យគាត់គិត ខ្ញុំទៅសុំលុយអ្នកមីងទាំងគាត់មិនដឹងហើយប្លុកខ្ញុំ។ ខ្ញុំចង់ប្រាប់កូនអ្នកមីងថា លុយឥវ៉ាន់ខ្ញុំណា បងដែលត្រូវឱ្យខ្ញុំ មិនមែនខ្ញុំទៅច្របាច់កគាត់ទេ។ ខ្ញុំដឹង អ្នកមីងមិនហ៊ាននិយាយប្រាប់កូនជំពាក់ បានគាត់មិនដឹង ឥលូវអាចខលឆាតសួរនាងខ្ញុំបាន។ សូមផ្ញើរដល់អ្នកមីង ទៀង និង កូនស្រីគាត់ សង្ឃឹមសារមួយនេះ ដល់អ្នកមីង ទៀង និង កូនអ្នកមីងចាស!អរគុណ…»៕