RuthKo ខ្ជាក់ចេញខ្ទេច ពេលមានអ្នកបោះសម្ដីថា Coach កម្មវិធី Rapper Fighter អត់ចុចយកបេក្ខជន ព្រោះខ្លាចល្បីជាង
មហាជនតាមដានកម្មវិធី Rapper Fighter ច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតចម្រៀងរ៉េបនេះ បានចាក់ផ្សាយជាផ្លូវការក្នុងសប្តាហ៍ទី ១ ហើយ។
ក្នុងនោះដែរ គេសង្កេតឃើញថា មានបេក្ខជនជាច្រើនចូលរួមសុទ្ធសឹងតែមានសមត្ថភាព ប៉ុន្តែក៏គួរឱ្យសោកស្តាយ មានបេក្ខជនមួយចំនួន មិនទទួលបានការជ្រើសរើសពី Coach ទាំង ៥ រូបនោះឡើយ។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ នេះ លោក RuthKo តារាចម្រៀងរ៉េបប្រចាំផលិតកម្ម Klabyahandz និង ជា Coach មួយរូប ក្នុងចំណោម ៥ នាក់ បានចេញមកបង្ហោះសារ រៀបរាប់ថាមានអ្នកលើកឡើងថា Coach មិនជ្រើសបេក្ខជនមួយចំនួន ព្រោះខ្លាចល្បីជាង។
លោក RuthKo មិនអាចសំងំលេបពាក្យសម្ដីទាំងនោះក្នុងចិត្តបាន ក៏បង្ហោះសារឆ្លើយតបទៅវិញថា៖ «ទៅជាខូចអត់ចុចយក ព្រោះខ្លាចគេល្បីជាងទៅវិញ! អត់ចេះរ៉េបទេ តែវែកញែកសាហាវ។ បើតាមមនោសញ្ចេតនា ខូចចុចយកទាំងអស់ហ្នឹង! តែមនោសញ្ចេតនាទិញចិត្តលែងបានហើយសម័យនេះ ខ្លាចដូចកម្មវិធីផ្សេង អ្នកលើកពានដោយសារមានប្រជាប្រិយ ឬមានរឿងឱ្យគេអាណិត»៕