ខៀវ សានសាណា ប្រកាសបដិសេធរឿងមួយដាច់អហង្ការ បន្ទាប់ពី សុភ័ក្ត្រ កុសុម៉ាខៀវ អញ្ជើញធៀបការ
ក្រោយពីត្រូវគូស្នេហ៍លុតជង្គង់សុំរៀបការអស់ប្រមាណ ១ ខែ កន្លះរួចមក ថ្ងៃពិសេសរបស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹងកាន់តែខិតជិតមកដល់ហើយ ដោយក្នុងនោះ ពិធីមង្គលការរបស់តារាស្រីរូបនេះ នឹងរៀបចំនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ក្នុងនោះ សល់ប្រមាណជាកន្លះខែទៀតដល់ថ្ងៃចូលរោងការ អ្នកគាំទ្របានឃើញ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានរៀបចំធៀបការ និង ដើរចែកធៀបការទៅកាន់មិត្តសិល្បករបណ្តើរៗ ព្រមទាំងទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រ ជាពិសេសមិត្តសិល្បករទៀតផង។
ជាក់ស្តែង អ្នកនាង ខៀវ សានសាណា ឯណោះវិញ ក្រោយពីទទួលបានការអញ្ជើញពីកញ្ញា សុភ័ក្ត្រ កុសុម៉ា ហើយ ពិធីការិនីមិនបង្អង់នោះឡើយ បានបង្ហាញអារម្មណ៍រំភើប និង អបអរដល់ប្អូនស្រីក្នុងថ្ងៃពិសេសខាងមុខនេះ។ ជាពិសេសទៀតនោះ អ្នកនាង ខៀវ សានសាណា បានបញ្ជាក់បន្ថែមថា អ្នកនាង នឹងមិនទទួលការងារពេលល្ងាចក្នុងថ្ងៃមង្គលការរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា ឡើយដើម្បីទៅចូលរួមអបអរកូនក្រមុំយ៉ាងពេញទី ហើយក៏ចង់ឃើញក្តីសុខរបស់ប្អូនស្រីដែរ៕