ដំណឹងរន្ធ./ត់! Liam Payne អតីតសមាជិកក្រុម One Direction ធ្លាក់ពីលើសណ្ឋាគារស្លា.//ប់ក្នុងវ័យ ៣១ ឆ្នាំ
ជាដំណឹងដ៏រន្ធត់សឹងទទួលយកមិនបាន ដោយមុននេះបន្តិចសារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយនៅក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
តាមសារព័ត៌មានក្នុងតំបន់ La Nacion បានចេញផ្សាយថា តារាចម្រៀងប្រុសវ័យ ៣១ ឆ្នាំរូបនេះត្រូវបានប្រទះឃើញស្លាប់ក្រោយធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារដែលលោកស្នាក់នៅ ហើយចំពោះព័ត៌មានលម្អិតជុំវិញការស្លាប់ភ្លាមៗដ៏រន្ធត់របស់តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ខាងប្រធានផ្នែកសង្គ្រោះបន្ទាន់ក្នុងតំបន់ បានបដិសេធមិនទាន់អាចឆ្លើយតបបាននៅឡើយនោះទេ។
យ៉ាងណាមិញ អ្វីដែលដឹងពីសារព័ត៌មានក្នុងតំបន់នោះដឹងត្រឹមថា តារាចម្រៀង Liam Payne ធ្វើដំណើរទៅកាន់ក្រុង Buenos Aires ដើម្បីចូលរួមការប្រគំតន្ត្រីរបស់ Niall Horan ដែលជាអតីតសមាជិកក្រុម One Direction ជាមួយគ្នា៕