សូមពាក្យជូនពរម្នាក់មួយ! យប់នេះ បវរកញ្ញាភេទទី ៣ Mi Ga ប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Equality World នៅថៃ
ស្របពេលកម្មវិធីប្រកួតបវរកញ្ញាទាំងក្នុង និង ក្រៅប្រទេសជាច្រើន កំពុងដំណើរការ និង ទទួលបានការគាំទ្រពីមហាជននោះ ពេលនេះបវរកញ្ញាភេទទី ៣ កម្ពុជា Miss Equality World Cambodia កញ្ញា Mi Ga កំពុងតែស្ថិតនៅក្នុងប្រទេសថៃ ដើម្បីចូលរួមប្រកួតកម្មវិធី Miss Equality World ជំនាន់ទី ៣។
ក្នុងនោះដែរ Miss Equality World Cambodia កញ្ញា Mi Ga បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃតាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ កន្លង ក៏ដូចជាបាន និង កំពុងបន្តដំណើរប្រកួតយ៉ាងស្វិតស្វាញក្នុងនាមជាបវរកញ្ញាភេទទី ៣ កម្ពុជា។
ដោយឡែក នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Equality World ជំនាន់ទី ៣ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ រីឯកញ្ញា Mi Ga ក៏ទទួលបានការលើកទឹកចិត្ត និង ជូនពរពីសំណាក់អ្នកគាំទ្រឱ្យទទួលបានជោគជ័យផងដែរ៕