រន្ធ.//ត់! បវរកញ្ញាប្រទេសម៉ិកស៊ិកម្នាក់ ក្រឡា.ប់ឡានធ្លាក់ជ្រោះបាត់/បង់ជី-.វិតនៅនឹងកន្លែង
នាង Samanta Villarreal បវរកញ្ញាទេសចរណ៍ប្រចាំក្រុង El Carmen ប្រទេសម៉ិកស៊ិក ឆ្នាំ ២០១៨ បានស្លាប់យ៉ាងរន្ធត់ក្នុងហេតុការណ៍ក្រឡាប់ឡានធ្លាក់ជ្រោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail។
តាមព័ត៌មានបានឱ្យដឹងថា មុនកើតហេតុនាង Samanta បានបើករថយន្ត pick up មួយគ្រឿងនៅរដ្ឋ Nuevo Leon ប្រទេសម៉ិកស៊ិក ប៉ុន្តែមកដល់ចំណុចកើតហេតុនាងក៏បានជួបគ្រោះថ្នាក់បុកទៅបង្កាន់ដៃស្ពានរហូតផ្លោងឡានធ្លាក់ចូលជ្រោះរហូតឆាបឆេះថែមទៀត។
ក្រុមពន្លត់អគ្គិភ័យ និង ក្រុមសង្គ្រោះបានចុះទៅដល់កន្លែងកើតហេតុ និង បានទាញយកជនរងគ្រោះ ៣ នាក់ចេញពីក្នុងឡាន ប៉ុន្តែជាអកុសល Samanta ត្រូវបានប្រកាសស្លាប់នៅនឹងកន្លែង។ ដោយឡែក ជនរងគ្រោះ ២ នាក់ផ្សេងទៀត ម្នាក់ជាប្អូនស្រីរបស់ Samanta និង ម្នាក់ទៀតជាមិត្តភក្តិនាង បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមការចេញផ្សាយរបស់សារព័ត៌មានក្នុងតំបន់ជាច្រើនបានលើកឡើងថា ឡានរបស់ Samanta ត្រូវបានគេដេញតាមមុនពេលជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ។ បច្ចុប្បន្នខាងការិយាល័យមេធាវីប្រចាំរដ្ឋ Nuevo Leon កំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ។
គួរបញ្ជាក់ថា នាង Samanta Villarreal បានគ្រងមកុដ Miss Tourism 2018 ប្រចាំក្រុង El Carmen ប្រទេសម៉ិកស៊ិក។ អំឡុងពេលគ្រងតំណែង នាងបានបំពេញតួនាទីបានយ៉ាងល្អ ចូលរួមសកម្មភាពនានាក្នុងការផ្សព្វផ្សាយវប្បធម៌ និង ផ្នែកទេសចរណ៍ក្នុងប្រទេស។ ដំណឹងមរណភាពភ្លាមៗរបស់នាងបានធ្វើឱ្យពលរដ្ឋក្នុងប្រទេសមានការតក់ស្លុតជាខ្លាំង៕
ប្រភព៖ Daily Mail