នៅតែក្ដៅងំ! បែកធ្លាយភស្តុតាង និង មូលហេតុ Diddy ស្តុកទុកប្រេងកូនក្មេង ១ ពាន់ដបក្នុងផ្ទះ
កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន Page Six បានចេញផ្សាយថា តាមឯកសារបណ្ដឹងថ្មីដោយ Jane Doe បានចោទតារារ៉េប Diddy លើការប្រើប្រាស់ប្រេងកូនក្មេងលាយជាមួយថ្នាំ GHB (ប្រភេទថ្នាំសម្រើប) ដើម្បីប្រព្រឹត្តសកម្មភាពផ្លូវភេទ និង រំលោភយ៉ាងឃោរឃៅទៅលើជនរងគ្រោះ។
តាមពាក្យបណ្ដឹងបានរៀបរាប់ថា តារារ៉េប Diddy បានលួចដាក់ថ្នាំសម្រើបចូលគ្រឿងស្រវឹង ឬ ស្រាក្រឡុកដែលលោកបានត្រៀមឱ្យភ្ញៀវដែលចូលរួមកម្មវិធីជប់លៀងដ៏អភិជនរបស់ខ្លួន។ ភ្ញៀវទាំងអស់គឺមិនបានដឹងខ្លួនឡើយថាពួកគេត្រូវបានបង្ខំឱ្យផឹកគ្រឿងស្រវឹងដែលមានលាយថ្នាំ GHB ទាំងមុន និង អំឡុងពេលធ្វើពិធីជប់លៀងនោះ។
មិនត្រឹមប៉ុណ្ណឹងនោះទេ ខាងដើមបណ្ដឹងក៏បានចោទ Diddy ថាបានលាយថ្នាំ GHB ជាមួយប្រេងកូនក្មេងទៀតផង ដើម្បីធ្វើការម៉ាស្សាលើជនរងគ្រោះ ព្រោះគោលបំណងរបស់ Diddy គឺចង់សណ្ដំជនរងគ្រោះចង់ឱ្យថ្នាំសម្រើបឆាប់ជ្រាបចូលលឿនតាមស្បែកងាយស្រួលឱ្យលោកឆាប់បានប្រព្រឹត្តសកម្មភាពផ្លូវភេទ។
តាមបណ្ដឹងចោទប្រកាន់ដែលបានទម្លាយថ្មីៗនេះ គឺហាក់ពន្យល់បញ្ជាក់ពីមូលហេតុដែលតារារ៉េប Diddy ប្រមូលប្រេងកូនក្មេងរាប់ពាន់ដបមកស្តុកទុកពេញក្នុងផ្ទះបែបនេះ។ ព្រមគ្នានេះដែរ ខាងសារព័ត៌មាន Page Six ក៏បានទាក់ទងទៅអ្នកតំណាង Diddy ជុំវិញបណ្ដឹងថ្មីនេះដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
គួរបញ្ជាក់ថា តារារ៉េប P Diddy ត្រូវបានប៉ូលិសចាប់ខ្លួននាសណ្ឋាគារ Park Hyatt នៅកណ្ដាលក្រុង Manhattan ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការកាត់ទោស។ ចំពោះការចាប់ខ្លួនតារារ៉េបរូបនេះដែរ មានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនរួមមានការគំរាមកំហែង និង បៀតបៀនផ្លូវភេទលើមនុស្សស្រីរាប់ឆ្នាំ និង ការជួញដូរផ្លូវភេទ ជាដើម។ ប្រសិនបើរកឃើញថា P Diddy ពិតជាបានប្រព្រឹត្តអំពើទាំងអស់ដូចដែលបានចោទប្រកាន់នោះមែន នោះតារារ៉េបរូបនេះប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕
ប្រភព៖ Page Six