រំជួ.-លចិត្ត! ទិដ្ឋភាពសាកស-ព Liam Payne ត្រូវដឹកចេញពីកន្លែងកើតហេតុ ជាមួយសំឡេងអ្នកគាំទ្រច្រៀងលាលោកចុងក្រោយទាំងទឹកភ្នែក
នៅថ្ងៃទី ១៦ ខែតុលាការ ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ក្រុម One Direction បានទទួលដំណឹងមួយដ៏គួរឱ្យតក់ស្លុតមួយ គឺលោក Liam Payne បានធ្លាក់មកពីបន្ទប់ជាន់ទី ៣ របស់សណ្ឋាគារ CasaSur Palermo នាប្រទេសអាហ្សង់ទីន និង បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងដ៏គួរឱ្យរន្ធត់នេះ មានក្រុមអ្នកគាំទ្រក្នុងប្រទេសអាហ្សង់ទីនច្រើនណាស់ ដែលបានមកផ្តុំគ្នានៅពីមុខសណ្ឋាគារខាងលើ ដើម្បីបានលាតារាសំណព្វចិត្តជាលើកចុងក្រោយ។ ក្នុងនោះ ខណៈដែលសាកសពរបស់លោកត្រូវបានគេដឹកចេញទៅ មានអ្នកគាំទ្រក៏បានយំឱបគ្នាយ៉ាងគួរឱ្យអាណិត អ្នកខ្លះទៀតក៏ឈរច្រៀងចម្រៀងបណ្តើរ និង សម្រក់ទឹកភ្នែកបណ្តើរ ឯអ្នកខ្លះទៀតក៏បានដុតទៀន និង យកបាច់ផ្កាមកដាក់នៅនឹងកន្លែង ដែលមើលទៅគឺពិតជាទិដ្ឋភាពដែលគួរឱ្យក្តុកក្តួលចិត្តជាពន់ពេក។
ដោយឡែក មិនត្រឹមតែអ្នកគាំទ្រនៅក្នុងប្រទេសអាហ្សង់ទីនប៉ុណ្ណោះ អ្នកគាំទ្រផ្សេងៗនៅជុំវិញពិភពលោកក៏មានការសោកស្តាយខ្លាំងណាស់ដែរចំពោះការចាកចេញទៅភ្លាមៗរបស់ Liam អ្វីដែលកាន់តែក្តុកក្តួលនោះ គឺគេលែងបានឃើញក្រុម One Direction ជួបជុំគ្នាគ្រប់សមាជិកទាំង ៥ នាក់តទៅទៀតហើយ៕