ភ្ញាក់ផ្អើល! ហាងលក់សម្លៀកបំពាក់តារាចម្រៀង ហ្សូណូ ត្រូវបានរថយន្ត ១ គ្រឿងថយបុកខ្ទេចថ្ងៃមិញ
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នេះ មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញទិដ្ឋភាពហាងសម្លៀកបំពាក់របស់តារាចម្រៀងប្រុស លោក ហ្សូណូ ត្រូវបានរថយន្ត ១ គ្រឿង បើកថតក្រោយជ្រុលបុកទម្លុះខ្ទេចខូចខាតធ្ងន់ធ្ងរ។
បើតាមរយៈវីដេអូលើហ្វេសប៊ុកផេក CNC TV បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៣០ នាទី ថ្ងៃត្រង់ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នេះ ដែលទីតាំងហាងរបស់លោក ហ្សូណូ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៦៣ កែង និង ផ្លូវ ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕