(វីដេអូ) ឆ្លៀតឱកាសមែន! ទើបបង្កើត Tik Tok បានមួួយថ្ងៃ នាយក្រិន ហួសចិត្ត ព្រោះ fake account ជាច្រើនត្រូវគេបង្កើត
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបនូវដំណឹងខ្លះៗមកហើយរបស់តារាកំប្លែង នាយក្រិន ដែលសព្វថ្ងៃលោកកំពុងរស់នៅឯស្រុកកំណើត នាទីរួមខេត្តបាត់ដំបង។
ក្នុងនោះដែរ កាលពីពេលកន្លងមក លោក សាវិន ហ្វីលីព ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ នាយក្រិន និង បានធ្វើកិច្ចសម្ភាសពីជីវភាពប្រចាំថ្ងៃរបស់ នាយក្រិន ក៏ដូចជាបានបង្ហោះវីដេអូចែករំលែកជូនអ្នកគាំទ្រតាមបណ្តាញសង្គមហ្វេសប៊ុក និង Youtube។ លើសពីនោះ លោក សាវិន ហ្វីលីព ក៏បានបង្កើតគណនី Youtube ជូននាយទៀតផង។
យ៉ាងណាមិញ ងាកមកកាន់ នាយក្រិន ក្រោយកិច្ចសម្ភាសរវាងនាយ និង លោក សាវិន ហ្វីលីព ហើយ ស្រាប់តែក្រឡេកទៅមើលបណ្តាញសង្គម Tik Tok មានគណនីច្រើនបានបង្កើតឡើង ដោយដាក់ឈ្មោះរបស់នាយធ្វើឱ្យអ្នកគាំទ្រមានការយល់ច្រឡំជាច្រើន។
ភ្លាមៗមិនបង្អង់ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈគណនី Tik Tok ដែលមានឈ្មោះថា នាយក្រិនបាត់ដំបង Officially ដែលជាគណនីពិតរបស់ នាយក្រិន បានចេញមកបង្ហោះវីដេអូ និង បកស្រាយថា ៖ «លោកទើបតែបង្កើតគណនី Tik Tok នៅថ្ងៃនេះ ពោលគឺនៅថ្ងៃទី ១៨ តុលា រីឯគណនីផ្សេងទៀតសុទ្ធតែក្លែងក្លាយ»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖