(វីដេអូ) ខានយូរ! វណ្ណដា ចេញចម្រៀងបែបស្នេហាបែកបាក់ជាថ្មី អង្រួនបេះដូងអ្នកគាំទ្រខ្លាំង
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងរ៉េប វណ្ណដា បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រស្តាប់ហើយមានអារម្មណ៍ថ្មីប្លែកជាងមុន ដោយមានចំណងជើងថា «Nobody But Us»។
ក្នុងនោះ ចម្រៀងថ្មីនេះដែរ វណ្ណដា បានបញ្ចេញចម្រៀងបែបមនោសញ្ចេតនា ស្នេហាបែកបាក់ម្តង ដោយខុសប្លែកពីសព្វមួយដង។ ម្យ៉ាងវិញទៀត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើនលោកតែងបញ្ចេញបារ៉ូលចម្រៀងរ៉េបពីជីវិតក្នុងសង្គម ច្រើនជាងចម្រៀងបែបស្នេហា។
យ៉ាងណាក៏ដោយ ក្រោយខានចេញចម្រៀងរសជាតិបែបនេះយូរ វណ្ណដា ស្រាប់តែប្ដូររសជាតិលើកនេះ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះឡើយ ដោយម្នាក់ៗស្រែកវ៉ាវ និង ពេញចិត្តទាំងទំនុកភ្លេង ទំនុកច្រៀងបទនេះពេញទំហឹង៕
សូមទស្សនា វីដេអូខាងក្រោម៖