ស្រងេះស្រងោចណាស់! ទិដ្ឋភាពសិល្បករចូលរួមបុណ្យសពលោក កៅ សីហា ក្ដុកក្ដួលទប់ទឹកភ្នែកមិនបាន
ដំណឹងមរណភាពរបស់លោក កៅ សីហា ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីជាច្រើនបានបង្ហាញក្ដីរន្ធត់ចិត្ត និង អារម្មណ៍ស្រណោះអាឡោះអាល័យសោកស្ដាយជាពន់ពេកចំពោះអ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏មានទេពកោសល្យរូបនេះ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារបន្តបន្ទាប់។
យ៉ាងណាមិញ តាមរយៈការបង្ហោះជាបន្តបន្ទាប់លើហ្វេសប៊ុករបស់អ្នកសិល្បៈជាច្រើនរូប បានបង្ហាញពីទិដ្ឋភាពផ្ទាល់នៃពិធីបុណ្យសពរបស់លោក កៅ សីហា ដែលបានឱ្យដឹងថាសពរបស់លោកបានតម្កល់ និង រៀបចំធ្វើបុណ្យនៅផ្ទះរបស់លោក។
ក្នុងទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោក កៅ សីហា ពេលនេះដែរ ឃើញថាមានអ្នកសិល្បៈជាច្រើនរូបបានចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខដោយផ្ទាល់ ពេញដោយក្ដីរំជួលចិត្ត និង ស្រណោះអាល័យខ្លាំងចំពោះរូបលោក៕