(វីដេអូ) ប្រមាថជីវិតគ្នាម្ល៉េះ! មនុស្សនៅរស់ជ្រងោៗ មានជនអនាមិកផុសថា នាយក្រិន ស្ល-ា//ប់
ថ្មីៗនេះ មហាជននិយមតាមដានសិល្បៈកម្សាន្តច្បាស់ជាបានជ្រាបមកហើយ ពីសុខទុក្ខរបស់តារាកំប្លែង នាយក្រិន ដោយបច្ចុប្បន្នលោកកំពុងតែរស់នៅឯខេត្តបាត់ដំបង ជាមួយនឹងកូនៗ ព្រមទាំងឪពុកចំណាស់។ លើសពីនោះដែរ ស្ថានភាពជីវភាពរបស់លោកពេលនេះ ក៏មិនល្អនោះឡើយ ដោយ នាយក្រិន ក៏បានជំពាក់វាក់វិននឹងបំណុលដល់ទៅ ៩ ម៉ឺន ដុល្លារឯណោះ។
ដោយឡែក ក្រោយពីបានបង្ហាញស្ថានភាពជីវភាពហើយនោះ ស្រាប់តែនៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការហួសចិត្តយ៉ាងខ្លាំង ក្រោយពី នាយក្រិន បានឱ្យដឹងថា មានជនអនាមិកបានបង្ហោះព័ត៌មានក្លែងក្លាយថាលោកស្លាប់ហើយ។
ក្នុងនោះដែរ នាយក្រិន បានបង្ហាញអារម្មណ៍ហួសចិត្តដូចគ្នាទៅនឹងព័ត៌មាន ដែលប្រមាថអាយុជីវិតរបស់លោក ព្រមទាំងសុំចិត្តកុំធ្វើបែបនេះបន្តទៀត ដើម្បីទាញយកផលប្រយោជន៍របស់ខ្លួន៕