រន្ធ./ត់! តារារ៉េបម្នាក់នៅអាមេរិកត្រូវគេបា./ញ់ស្លា-//ប់ក្នុងផ្ទះ សង្ស័យអំពើចោរកម្មប្លន់យកខ្សែក
តារារ៉េបម្នាក់ឈ្មោះ Ralan Styles (ឈ្មោះពិត Michael Robinson) អាយុ ២២ ឆ្នាំ ដែលផ្ទុះល្បីបទរ៉េប «Baby Shark» ត្រូវបានគេបាញ់ប្រហារជាច្រើនគ្រាប់ក្នុងផ្ទះរបស់លោកនៅក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់)។
តាមសាក្សីបាននិយាយថា ជនសង្ស័យបានព្យាយាមលួចខ្សែកច្រវាក់របស់ Ralan Styles ហើយក៏បាញ់ទៅលើលោកជាច្រើនគ្រាប់មុនរត់គេចខ្លួនបាត់ទៅ។ ប៉ូលិសក៏ត្រូវបានទាក់ទងទៅកន្លែងកើតហេតុភ្លាមៗ ហើយក៏ប្រទះឃើញតារារ៉េបខាងលើកំពុងដេកដួលក្នុងថ្លុកឈាម។ ពួកគេព្យាយាមធ្វើការសង្គ្រោះបឋមផងដែរ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក Ralan Styles ក៏ត្រូវបានប្រកាសថាស្លាប់នៅម៉ោង ៥ និង ១០ នាទីព្រឹក។
ប៉ូលិសបានស៊ើបសួរលម្អិតពីភិនភាគជនសង្ស័យពីសាក្សី ហើយក៏ប្រទះឃើញបុរសម្នាក់ឈ្មោះ Mahamood Hassan អាយុ ២៤ ឆ្នាំរស់នៅក្បែរនោះមានភិនភាគស៊ីគ្នាខ្លាំងនឹងអ្វីដែលសាក្សីបានរៀបរាប់។ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន និង ចោទប្រកាន់ពីបទឃាតកម្ម។ គួរឱ្យដឹងថា ជនសង្ស័យ Hassan ធ្លាប់មានប្រវត្តិចាប់ខ្លួន ៣ លើកមកហើយជុំវិញករណីលួចចូលផ្ទះអ្នកដទៃប្លន់យកទ្រព្យសម្បត្តិនេះ៕
ប្រភព៖ Dailymail