ក្ដៅគគុកទាំងយប់! ជំទាវ ចន ច័ន្ទលក្ខិណា បង្ហោះសារនឹងចាត់ការរឿងមួយ ប៉ុន្តែចាំបុណ្យលោក កៅ សីហា ចប់រួចរាល់សិន
ជាការពិតណាស់ ប៉ុន្មានថ្ងៃមកនេះ មរណភាពរបស់អ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏ល្បីលោក កៅ សីហា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ បានធ្វើឱ្យមហាជនលើបណ្ដាញសង្គមជាពិសេសសិល្បករសិល្បការិនីជាច្រើន មានការអាឡោះអាល័យយ៉ាងខ្លាំង។
ក្នុងនោះដែរ គេក៏បានឃើញសិល្បករសិល្បការិនីជាច្រើនមិនត្រឹមតែបានទៅចូលរួមបុណ្យសពនោះទេ តែក៏បានស្វះស្វែងជួយក្នុងការរៀបចំពិធីបុណ្យសពជួយសម្រួលដល់ក្រុមគ្រួសារលោក កៅ សីហា ដូចគ្នាដែរ ដោយក្នុងនោះរួមមាន លោកជំទាវ ចន ច័ន្ទលក្ខិណា លោក ទ្រី សក្កដា លោក លី សុខជុន ឪពុកអ្នកនាង លី ចាន់សីហា ព្រមទាំងសិល្បករជាច្រើនទៀត។
ដោយឡែក ស្របពេលកំពុងជួយចាត់ចែងបុណ្យសពរបស់លោក កៅ សីហា ស្រាប់តែកាលពីយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ លោកជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកនូវការបង្ហោះរបស់ក្មួយស្រីរបស់លោកជំទាវនិយាយពីសិល្បការិនីម្នាក់ និង អមដោយសំណេរផ្ទាល់ខ្លួនមួយ។
ក្នុងសំណេរអមនឹងការចែករំលែកនោះ លោកជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ «ចាំបុណ្យប្អូនសីហា ចប់ កុំឱ្យកំពប់បុណ្យ ឥឡូវកំពុងកាន់ទុក្ខ សំខាន់ខ្ញុំស្គាល់អាខោនខ្ញុំ ទោះអ្នកឯង Screen Shot ពាក់កណ្តាលក៏ដោយ»៕