ទើបត្រូវគូស្នេហ៍សុំរៀបការថ្ងៃមុន ពេលនេះ រឿន ណាត ទៅរើសធៀបការត្រៀមថ្ងៃមង្គលបាត់
និយាយពីជីវិតស្នេហារបស់បវរកញ្ញា រឿន ណាត និង បុរសឯក លាវ វេងហួរ ក្រោយពីបង្ហាញស្នេហាផ្អែមល្ហែមមួយរយៈ ថ្មីៗកន្លងទៅ គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស និង អបអរខ្លាំង ខណៈបានឃើញបុរសឯក លាវ វេងហួរ បានរៀបចំ Surprise រឿន ណាត ដោយលុតជង្គង់សុំនាងរៀបការនៅឯទឹកដីអង្គរយ៉ាងរំភើបបំផុត។
ក្នុងនោះដែរ រឿន ណាត ក៏បានរៀបរាប់បង្ហាញអារម្មណ៍រំភើបថា ៖ «ធ្វើស៊ីអូនសាហាវណាស់ កុហកអូនថាទៅមើលថ្ងៃរះ យកអង្គរវត្តធ្វើជាសាក្សី សូមឱ្យស្នេហាយើងរឹងមាំ និង ស្រស់ស្អាតដូចជាអង្គរវត្ត អរគុណអ្នកទាំងអស់គ្នាដែលអបអរស្នេហាពួកខ្ញុំ»។
យ៉ាងណាមិញ ក្រោយពីគូស្នេហ៍រូបសង្ហាសុំរៀបការបានប៉ុន្មានថ្ងៃ ពេលនេះក៏បានឃើញ រឿន ណាត នាំគូស្នេហ៍ទៅជ្រើសរើសរៀបចំធៀបការសម្រាប់ត្រៀមអញ្ជើញភ្ញៀវថ្ងៃមង្គលរបស់អ្នកទាំងពីរនាពេលឆាប់ៗនេះហើយ។ បើតាមរយៈការបង្ហោះវីដេអូលើ Story ហ្វេសប៊ុករបស់កញ្ញា រឿន ណាត ដែលនាងបានបង្ហាញពីសកម្មភាពរើសធៀបការភ្ជាប់ជាមួយសារថា ៖ «ត្រៀមឈុតឱ្យហើយផងណា See you…»៕