(វីដេអូ) ស្ងាត់ៗ ឃើញ នាយ ចឺម អង្គុយផ្ទឹមចងដៃស្មានតែពិធីមង្គល តាមពិតជាកម្មវិធីសម្ពោធរបរថ្មីមួយមួយ
បើចាប់អារម្មណ៍ពីជីវិតឯកជនរបស់ នាយ ចឺម បច្ចុប្បន្នត្រូវបានចាត់ទុកជាតារាប្រុសដែលមានទាំងកេរ្តិ៍ឈ្មោះ និង ជោគជ័យមិនធម្មតាដែរ ដោយកំពុងរស់នៅជីវិតមួយយ៉ាងធូរធារហាយសូរ មានផ្ទះធំទ្រនំខ្ពស់ ជិះរថយន្តទំនើបៗទៀតផង។
យ៉ាងណាមិញ មួយរយៈធំចុងក្រោយនេះ អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះ នាយ ចឺម ដោយធ្លាប់តែល្បីព័ត៌មានរឿងអាស្រូវទាក់ទងនឹងរឿងស្នេហាច្រើនផុតមួយចូលមួយ ប៉ុន្តែចាប់តាំងពីបែកស្នេហាជាមួយនឹងអ្នកមេម៉ាយរូបស្រស់ជាង ២ ឆ្នាំកន្លងមក គេសង្កេតឃើញថាលោកហាក់លែងសូវខ្វាយខ្វល់រកស្នេហាថ្មី និង មិនឃើញល្បីរឿងអាស្រូវស្នេហាជាមួយនារីរូបណាទៀតឡើយ។
ស្របពេលស្ងប់ស្ងាត់រឿងស្នេហានេះដែរ គេចាប់អារម្មណ៍ឃើញថា នាយ ចឺម កំពុងតែសំងំផ្ដោតលើការងារខ្លាំង ទាំងវិស័យសិល្បៈ និង ការងាររកស៊ីផ្សេងៗ ដែលកាន់តែមានភាពកាក់កបរស់នៅជីវិតមួយរីករាយយ៉ាងហាយសូរ និង បានចំណាយពេលវេលាមើលថែក្រុមគ្រួសារ ក្លាយជាកូនប្រុសដ៏កត្តញូ ជួយមើលថែផ្គត់ផ្គង់ក្រុមគ្រួសារសព្វគ្រប់ទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ចំពោះ នាយ ចឺម ខណៈបានឃើញវីដេអូលើហ្វេសប៊ុក នាយ ក្រូច បានបង្ហោះពីសកម្មភាពរបស់ នាយ ចឺម កំពុងអង្គុយផ្ទឹមចងដៃជាមួយបងប្អូនសាច់ញាតិប៉ុន្មាននាក់ មើលមួយភ្លែតអ្នកគាំទ្រស្មានតែលោកមានពិធីមង្គលអ្វី តាមពិតគឺជាពិធីសម្ពោធមុខរបរថ្មី គឺឡើងឆាកតន្រ្តីសម័យថ្មី ជារបរថ្មីមួយទៀតបន្ថែមលើអាជីពជាតារាចម្រៀងរបស់លោក៕
សូមទស្សនាវីដេអូខាងក្រោម៖