ព្រឺសម្បុរ! រូបភាពនំខួបកំណើត លោក កៅ សីហា ២ នេះ ដូចឱ្យប្រផ្នូលដឹងមុន
បើទោះជាពិធីបូជាសព បានរៀបចំរួចរាល់សព្វគ្របហើយក្តី តែមរណភាពរបស់អ្នកនិពន្ធ និង ដឹកនាំល្បីឈ្មោះ លោក កៅ សីហា នៅតែធ្វើឱ្យមហាជន ក្រុមគ្រួសារ និង មិត្តសិល្បករមានក្តីអាឡោះអាល័យ មិននឹកស្មានថាលោកចាកចេញទៅគ្មានថ្ងៃត្រឡប់យ៉ាងលឿនបែបនេះ។
ក្នុងនោះ ក្រោយមរណភាពកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ដោយជំងឺដាច់សរសៃឈាមខួរក្បាល និង បូជារួចរាល់ហើយនោះ ពិធីបុណ្យសព ៧ ថ្ងៃ របស់លោក កៅ សីហា នឹងរៀបចំនៅថ្ងៃសុក្រ ទី ២៥ ខែតុលា ឆ្នាំ ២០២៤។
ដោយឡែក ក្រោយពិធីបូជាសពលោក កៅ សីហា រួចរាល់ហើយនោះ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និង ព្រឺសម្បុរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពនំខេកខួបកំណើត ២ របស់លោក កៅ សីហា មើលទៅដូចជាមានប្រផ្នូលដឹងមុនថា លោកនឹងត្រូវលាចាកលោក។
រូបភាពទី ១ នោះ គឺជានំខេក ដែលបានដុតធូប ៣ សរសៃជំនួសទាន រីឯនំខេកមួយទៀត គឺជារូបក្បាច់ជណ្តើរឡើងទៅកាន់ទ្វារ ដោយអ្នកលេងហ្វេសប៊ុកនាំគ្នានឹកគិតដល់មេរុបូជាសពរបស់លោក គឺមានលក្ខណៈស្រដៀងគ្នាខ្លាំង៕