បេះដូងស្ទើរលោតចេញក្រៅ! ម៉ាលីន ស្លេកមុខភ័យបុកពោះ ព្រោះឈរកន្លែងបេក្ខជនស្នាដៃមិនល្អ ២ នាក់ ស្រីភក្រ្ត មុនក្លាយជា Top 5
កាលពីរាត្រីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានឈានមកដល់សប្តាហ៍ទី ២៣ ហើយ ដោយក្នុងសប្តាហ៍នេះ ចង្ក្រានបាយ MasterChef គឺកាន់តែក្តៅគគុក ព្រោះតែបេក្ខជនទាំង ៦ រូប ត្រូវប្រកួតប្រជែកមកដល់តំណាក់កាលក្លាយជាបេក្ខជនឆ្នើម Top 5។
ជាក់ស្តែង ក្នុងការប្រកួតសប្តាហ៍នេះដែរ បេក្ខជនដែលបានក្លាយទៅជាបេក្ខជនកំពូល Top 5 បាន គឺមាន លោក សំអន, កញ្ញា លីនណា, លោក សុធារិទ្ធ, អ្នកនាង លីនដា និង កញ្ញា ម៉ាលីណា ខណៈ អ្នកនាង ស្រីភក្ត្រ គឺជាបេក្ខជនត្រូវចាកចេញពីកម្មវិធី។
ដោយឡែក មុននឹង ស្រីភក្ត្រ ជាបេក្ខជនដែលបញ្ចេញស្នាដៃមិនល្អ និង ត្រូវបានចាកចេញពីកម្មវិធីនោះ ម៉ាលីន ក៏ជាបេក្ខជនមួយរូប ដែលចម្អិនម្ហូបមិនបានល្អដូចគ្នាដែរ ដោយមុននឹងចាប់ឱកាសក្លាយជា Top 5 បាន គឺ ម៉ាលីន ជាបេក្ខជនមកឈរទន្ទឹមនឹង ស្រីភក្ត្រ ដើម្បីរង់ចាំស្តាប់លទ្ធផល។
ស្របពេលឈរចាំការណែនាំ និង កែតម្រូវមុខម្ហូប ដែលធ្វើមិនសូវបានល្អក្នុងសប្តាហ៍នេះ មិនថាតែកញ្ញា ម៉ាលីន នោះទេដែលបេះដូងហាក់លោតចេញពីខ្លួន ពោលគឺសូម្បីតែអ្នកទស្សនាក៏នៅមិនសុខដូចគ្នា ដោយបុកពោះខ្លាំងមិនដឹងថា តើ ម៉ាលីន ត្រូវទៅ ឬនៅ? ប៉ុន្តែយ៉ាងណាក៏ដោយ ចុងក្រោយ ម៉ាលីន ធ្វើបានល្អជាង ស្រីភក្រ្ត អាចក្តោបបានតំណែង Top 5 បានជោគជ័យ៕