មិនខុសពីដំណាក់ក្រោយទេ! លីនណា ទម្លាយរឿងមួយស្របពេល ស្រីភ័ក្រ្ត ចាកចេញពីផ្ទះបាយ MasterChef
មកដល់សប្ដាហ៍ទី ២៣ នេះ កម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia រដូវកាលទី ៣ ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងក្ដៅគគុក និង ពោរពេញដោយការសម្ពោធពីកម្មវិធីលើកំពូលបេក្ខជនទាំង ៦ រូប យប់មិញនេះ មហាជនអ្នកតាមដានក៏ចូលរួមសោកស្ដាយចំពោះ ស្រីភក្រ្ត ដែលត្រូវបានជម្រុះចេញពីកម្មវិធីក្នុងសប្ដាហ៍នេះ។
មុនពេលចាកចេញ ស្រីភក្រ្ត បានយំរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល និង សោកស្ដាយបំផុត ហើយអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ ពេល ស្រីភក្រ្ត ចាកចេញ មិនមានបេក្ខជនណាម្នាក់ចុះពីតំបន់មានសុវត្ថិភាពមកជូនដំណើរនាងឡើយ។
ងាកទៅអ្នកគាំទ្រវិញ បន្ទាប់ពីទទួលបានលទ្ធផលពីគណៈកម្មការថា ស្រីភក្រ្ត គឺជាអ្នកចាកចេញពីកម្មវិធីនៅក្នុងសប្ដាហ៍ទី ២៣ នេះ គេឃើញមហាជនអ្នកគាំទ្រជាច្រើនក៏បានបង្ហាញអារម្មណ៍សោកស្ដាយ ព្រោះនាងក៏ជាបេក្ខជនដ៏ឆ្នើមមានថ្វីដៃល្អច្រើនកន្លងមក ចំណែកមួយចំនួនទៀតក៏បានបញ្ចេញមតិពេញចិត្តចំពោះលទ្ធផលមួយនេះ។
ដោយឡែក អ្វីកាន់តែធ្វើឱ្យមហាជនកំពុងចាប់អារម្មណ៍ខ្លាំង ស្របពេលកម្មវិធីចាក់ផ្សាយដល់វគ្គ ស្រីភក្រ្ត ចាកចេញពីផ្ទះបាយនេះដែរ ក៏បានឃើញបេក្ខជន លីនណា បង្ហោះចែករំលែកសារលើហ្វេសប៊ុករបស់នាង និយាយជុំវិញរឿងដែល ស្រីភក្រ្ត ដើរចេញពីផ្ទះដោយមិនមានអ្នកណាម្នាក់ចុះមកជូនដំណើរនោះថា ៖ «មុនក្រោយធ្លាក់ទៅដូចតែគ្នាទេ ម្នាក់ៗគ្មានបក្សពួកទេ ចង់បានពានដូចតែគ្នាមិនមែនយកពានមកចែកគ្នាបានទេ (តែរស់នៅឱ្យគេស្រលាញ់ចាកចេញឱ្យគេស្រណោះ) មិនមែនក្រៅកាម៉េរាផ្សេងចូលកាមេរ៉ាតួផ្សេងវិញភ្លាមទេ ហើយកុំឆ្ងល់ថាហេតុអីបានគេមិនចូលចិត្តយើង»។
លើសពីនេះ លើហ្វេសប៊ុករបស់ ប៊ុន លីនណា ក៏បានបង្ហោះទម្លាយរឿងមួយទៀត ស្របពេល ស្រីភក្រ្ត ចេញពីកម្មវិធីនេះទៀតថា ៖ «កុំនិយាយថាភាពក្រធ្វើឱ្យគេមើលងាយ ខ្ញុំក៏ក្រដែរ ពេលប្រឡងថ្ងៃខ្លះអត់លុយហូបបាយផង សួរតែ ម៉ាលីន ទៅដឹងហើយ តែក្រខ្ញុំមិនចេះចាក់រុកឱ្យគេឈ្លោះគ្នា ដល់គេអត់ឈ្លោះមកថាគេបក្សពួកទេ», «បបួល ម៉ាលីន រួមដៃកម្ចាត់ខ្ញុំ but ម៉ាលីន say no»៕