ផ្ទុះការចែករំលែករឿង «កូនប្រសាស្រី» ជាថ្មីពេញហ្វេសប៊ុក ដែលធ្លាប់ល្បីខ្លាំងជាង ១០ ឆ្នាំមុន
ថ្មីៗនេះដែរ អ្នកនិយមតាមដានទស្សនាខ្សែភាពយន្តភាគតាមរយៈកញ្ចក់ទូរទស្សន៍កាលពីប្រមាណជាង ១០ ឆ្នាំ មុន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ នូវរឿង «កូនប្រសាស្រី» ដែលជាទឹកដៃនិពន្ធ និង គ្រប់គ្រងផលិតដោយអ្នកស្រី ពាន់ ភួងបុប្ឋា។
ក្នុងនោះដែរ ខ្សែភាពយន្តភាគទូរទស្សន៍ «កូនប្រសាស្រី» ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ឋា បានយកមកចាក់ផ្សាយជាថ្មីម្តងទៀត តាមរយៈ Chanel Youtube របស់អ្នកស្រី ដែលមានឈ្មោះថា Poan Phoung Bopha Tv និង ត្រូវបានបណ្តាផេកជាច្រើនទៀតយកទៅចែករំលែកបន្តនៅលើបណ្តាញសង្គមនានាមានការផ្ទុះការទស្សនាឡើងវិញព្រោងព្រាត។
ជាការពិត ខ្សែភាពយន្តភាគរឿង «កូនប្រសាស្រី» នេះដែរ បានសរសេរឡើងពីតួឯកស្រីសម្តែងដោយ អ្នកនាង នី មុល្លីកា និង បានចូលរួមសម្តែងពីតារាប្រុសស្រីល្បីៗជាច្រើនជំនាន់។ ក្នុងនោះដែរ សាច់រឿងដ៏កម្សត់នៃខ្សែជីវិតរបស់ អ្នកនាង នី មុល្លីកា ក្នុងខ្សែភាពយន្តខាងលើនេះ កំពុងត្រូវបានអ្នកទស្សនាគ្រប់ជំនាន់ចូលតួតាមដោយក្តីអាណិត និង ក្នាញ់ខ្លាំងនឹងតួអង្គម្តាយក្មេកទៀតផង៕