ក្នុងរឿងកាចមិនធម្មតា តែជីវិតពិតតួបងថ្លៃស្រី ក្នុងរឿង «កូនប្រសាស្រី» ជាអ្នកចែករំលែកចំណេះដឹងគួរឱ្យគោរព
មួយរយៈថ្មីនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រដែលធ្លាប់ទស្សនាតាមដានខ្សែភាពយន្តភាគតាមរយៈកញ្ចក់ទូរទស្សន៍កាលពីប្រមាណជាង ១០ ឆ្នាំ មុន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ នូវរឿង «កូនប្រសាស្រី» ដែលជាស្នាដៃនិពន្ធ និង គ្រប់គ្រងផលិតដោយអ្នកស្រី ពាន់ ភួងបុប្ឋា។
ខ្សែភាពយន្តភាគទូរទស្សន៍ «កូនប្រសាស្រី» នេះដែរ ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ឋា បានយកមកចាក់ផ្សាយជាថ្មីម្តងទៀត តាមរយៈ Chanel Youtube របស់អ្នកស្រី ដែលមានឈ្មោះថា Poan Phoung Bopha Tv និង ត្រូវបានបណ្តាផេកជាច្រើនទៀតយកទៅចែករំលែកបន្តនៅលើបណ្តាញសង្គមនានាមានការផ្ទុះការទស្សនាយ៉ាងខ្លាំង។
ស្របពេលនេះដែរ មហាជនអ្នកគាំទ្រនិយមចូលចិត្តតាមដានខ្សែភាពយន្តភាគនេះ ក៏កំពុងចាប់អារម្មណ៍ចង់ដឹងពីតួអង្គសម្ដែងនីមួយៗក្នុងសាច់រឿង ដោយមកដល់បច្ចុប្បន្នកំពុងរស់នៅមានជីវិតឯកជនបែបណាផងដែរ។
បើក្រឡេកទៅចាប់អារម្មណ៍ជីវិតឯកជនរបស់តួអង្គបងថ្លៃស្រីរបស់តួស្រី ក្នុងសាច់រឿង «កូនប្រសាស្រី» ដែលមានចរិតកាចនោះវិញ ត្រូវបានគេដឹងថាជីវិតក្រៅសាច់រឿងរបស់នាង បច្ចុប្បន្នជាគ្រូបង្រៀនមួយរូប ដែលមានឈ្មោះពិតថា ចាន់ថេត។
លើសពីនេះ ក្រឡេកទៅមើលគណនីហ្វេសប៊ុកផ្ទាល់របស់តួអង្គបងថ្លៃស្រីរូបនេះ សព្វថ្ងៃអ្នកនាងមានគ្រួសារមួយយ៉ាងមានសុភមង្គល រស់នៅជាមួយសា្វមី និង កូនប្រុស ២ នាក់ ព្រមទាំងមានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូករាជធានីភ្នំពេញ៕