(វីដេអូ) ហ៊ោពេញស្តាត! វណ្ណដា, វណ្ណថាន និង នរិទ្ធ ប៉ះគ្នាដំបូងជាមួយសិស្សប្អូនរួមទ្រនំ យូហៃ និង ហ្សាណា សម្តែងទាំងភ្លៀងសស្រិច
កាលពីល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ពិធីបើកកីឡាជាតិលើកទី ៤ និង កីឡាជនពិការជាតិលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំយ៉ាងរលូន និង ពោរពេញដោយការសម្តែងយ៉ាងអស្ចារ្យពីសំណាក់សិល្បករ សិល្បការិនីជាច្រើនរូប។
ក្នុងនោះ ដំណើរនៃការបើកព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ បានធ្វើឱ្យមហាជនចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះមានផ្ទាំងទស្សនីយភាពល្អអស្ចារ្យជាច្រើន។ លើសពីនោះ បើទោះជាមានភ្លៀងខ្លាំងយ៉ាងណាក្តី សំឡេងហ៊ោកញ្ច្រៀវរបស់អ្នកទស្សនានៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក នៅតែបន្លឺឡើងយ៉ាងមោទកភាព។
ដោយឡែក ក្រឡេកទៅវត្តមានរបស់សិល្បករប្រចាំផលិតកម្មបារមី ឯណោះវិញ ក៏ត្រូវបានទទួលការសាទរ និង ស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ខណៈដែលពួកគេបានសម្តែងទាំងភ្លៀងធ្លាក់។ លើសពីនោះ ការសម្តែងលើកនេះដែរ អាចចាត់ទុកថា ជាឆាកសម្តែងរួមគ្នាលើឆាកថ្នាក់ជាតិរវាង លោក វណ្ណដា, លោក វណ្ណថាន និង លោក នរិទ្ធ ដែលបានប៉ះជាមួយនឹងប្អូនៗរួមទ្រនំសិល្បៈ យូហៃ ព្រមទាំងកញ្ញា រ៉េត ស៊ូហ្សាណា ជាលើកដំបូង។
ជាងនេះទៅទៀត ទស្សនីយភាពដ៏អស្ចារ្យរបស់តារាចម្រៀងទាំង ៥ ប្រចាំផលិតកម្មបារមី ក៏មានការចូលរួមសម្តែងដោយក្រុម ហ្វារ មកពីខេត្តសៀមរាបផងដែរ៕