(វីដេអូ) មិនធម្មតា! ត្រឹមរយៈពេលខ្លី ហ៊ូអ៊ីន ហ្វាង់ អាចច្រៀងភាសាខ្មែរយ៉ាងច្បាស់ ហើយពីរោះទៀត
ធ្មេចបើកៗរយៈពេលប្រមាណជា ១ ឆ្នាំមកហើយ ដែលស្រីស្អាតជនជាតិកូរ៉េ កញ្ញា ហ៊ូអ៊ីន ហ្វាង់ បានបោះជំហានលើវិថីសិល្បៈក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣។
បើទោះជា ហ៊ូអ៊ីន ហ្វាង់ ពុំទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែអតីតបេក្ខភាពតារាស្រីជនជាតិកូរ៉េរូបនេះបានឆក់បេះដូងមហាជនខ្មែរជាច្រើន តាមរយៈការបង្ហាញសមត្ថភាពដ៏មានទេពកោស្យ និង អត្តចរិតរួសរាយរាក់ទាក់របស់នាង។
ជាការពិត មានសញ្ជាតិដើមជាជនជាតិកូរ៉េក៏ពិតមែន កញ្ញា ហ៊ូអ៊ីន ហ្វាង់ ក៏អាចនិយាយភាសាខ្មែរបានយ៉ាងល្អ បើទោះជាសូរសៀងមិនសូវច្បាស់ដូចជាជនកម្ពុជាក្តី។ ម្យ៉ាងវិញទៀត ជារឿយៗកញ្ញា ហ៊ូអ៊ីន ហ្វាង់ ក៏តែងតែយកបទចម្រៀងជាភាសាខ្មែរមកច្រៀងថែមទៀតផង។
ជាក់ស្តែង រយៈប្រមាណ ១ ឆ្នាំ លើវិថីសិល្បៈមកនេះ កញ្ញា ហ៊ូអ៊ីន ហ្វាង់ បានហ្វឹកហាត់ការច្រៀងភាសាខ្មែរបានយ៉ាងល្អជាងមុនច្រើន បើទោះជាពាក្យខ្លះមិនសូវច្បាស់ក៏ពិតមែន ប៉ុន្តែបើនិយាយពីការលើកដាក់សំឡេងវិញនោះ គឺស្តាប់ហើយពិតជាពីរោះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖