ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! ប្រាសាទ ដាវីន ទាំងស្រស់សោភា ទាំងពូកែ ព្រោះកាត់តាមម្តាយ និង អ៊ំស្រី ស៊ុន ណារីម៉ូនីកា
ស្របពេល Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បាន និង កំពុងស្ថិតក្នុងដំណើរនៃការប្រកួតកម្ម Miss Universe 2024 នៅលើទឹកដីប្រទេសម៉ិកស៊ិក មហាជនអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែចាប់ក្រសែភ្នែកដល់អ្នកនាងយ៉ាងខ្លាំង។ ក្នុងនោះ សូម្បីតែជីវិតឯកជន រឿងរ៉ាវក្រុមគ្រួសារក៏បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ រូបនេះ ត្រូវបានទទួលការចាប់អារម្មណ៍ដែរ។
ជាការពិត អ្នកនាង ប្រាសាទ ដាវីន មានសម្រស់ស្រស់ស្អាត ល្អគន់ រូបរាង កំពស់កម្ពរ និង សម្បុរ មើលទៅគួរឱ្យទាក់ភ្នែកគ្មានចន្លោះមិនខុសឆ្ងាយពីអ្នកម៉ាក់នោះឡើយ ពោលគឺក្រុមគ្រួសាររបស់អ្នកនាង ដោយមានទាំងប្អូនស្រី និង ប្អូនប្រុសក៏ស្រស់ស្អាត សង្ហាដូចៗគ្នាដែរ។ ម្យ៉ាងវិញទៀតនោះ បើក្រឡេកទៅមើលអ្នកម្តាយរបស់អ្នកនាង ក៏កាន់តែស្រស់សោភា និង សាច់ចាំថែមទៀត។
ជាក់ស្តែង បើក្រឡេកទៅមើលសម្រស់អ្នកម្តាយរបស់ ប្រាសាទ ដាវីន ឯនោះវិញ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានធ្លោយមាត់សរសើរថា ម្តាយរបស់តារាស្រីខាងលើនេះពិតជាស្រស់ស្អាត សាច់នៅចាំ មើលទៅច្រឡំថាជាបងស្រីរបស់នាងទៀតផង ។
ជាងនេះទៅទៀតនោះ គឺសូម្បីតែអ៊ំស្រីបង្កើតខាងម្តាយរបស់អ្នកនាង ប្រាសាទ ដាវីន ក៏សុទ្ធតែស្អាតៗមិនខុសអីអ្នកម្តាយនាងនោះទេ ដោយក្នុងចំណោមអ៊ំស្រីរបស់អ្នកនាង ប្រាសាទ ដាវីន ក៏មានតារាជើងចាស់ ស៊ុនណារី ម៉ូនីកា មួយរូបដែរ។ គួរបន្ថែមថា ម្តាយរបស់តារាស្រី ប្រាសាទ ដាវីន ត្រូវបានគេដឹងថាជាប្អូនស្រីរបស់តារាជើងចាស់ ស៊ុនណារី ម៉ូនីកា៕