រំលងជាង ៥ ឆ្នាំ មកដឹងបច្ចុប្បន្នលោក យូ ថនដារ៉ា ម្ចាស់ពាន MasterChef Khmer រដូវកាលទី ១
មកដល់ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia បានឈានមកដល់រដូវកាលទី ៣ ដោយ ២ រដូវកាលមុន គឺមានឈ្មោះថា MasterChef Khmer។
ងាកត្រឡប់ទៅកាន់ការប្រកួតនារដូវកាលទី ១ ពោលគឺកម្មវិធី MasterChef Khmer រដូវកាលទី ១ កាលពីអំឡុងចុងឆ្នាំ ២០១៨ ដល់ដើមឆ្នាំ ២០១៩ អ្នកគាំទ្រកម្មវិធីច្បាស់ជានៅចាំនៅឡើយថា ពានរង្វាន់នារដូវកាលដំបូងបានទៅលើលោក យូ ថនដារ៉ា។
ក្រោយពីទទួលបានពាន MasterChef Khmer រដូវកាលទី ១ លោក យូ ថនដារ៉ា ក៏កាន់តែមានឈ្មោះល្បីល្បាញលើវិស័យម្ហូបអាហារ ដោយលោកទទួលបានការងារជាច្រើនលើផ្នែកនេះ។ ម្យ៉ាងវិញទៀត មកដល់បច្ចុប្បន្ន លោក យូ ថនដារ៉ា ក៏មានអាជីវកម្មរបស់ខ្លួនឯងដែរ។
និយាយពីជីវិតគ្រួសារវិញ លោក យូ ថនដារ៉ា បានរៀបការជាច្រើនឆ្នាំមកហើយ ដោយលោកទទួលបានចំណងដៃកូនភ្លោះប្រុសចំនួន ៣ នាក់ ដោយមានមុខមាត់ស្រស់សង្ហាមិនចាញ់លោកប៉ានោះឡើយ៕