តារាល្បីៗ ប្រជែងសម្រស់គ្នាចូលរួមមង្គលការ សុភ័ក្រ្ត កុសុម៉ា យប់មិញ កក្រើកពិភពសិល្បៈ
មង្គលការរបស់ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុភ័ក្រ្ត កុសុម៉ា និង លោក កែវ ផុនផល្លា បានប្រារព្ធទៅតាមបែបប្រពៃណីខ្មែរយ៉ាងអធិកអធម កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយកម្មវិធីបានរៀបចំតាមប្រពៃណីខ្មែរយើងតាមលំដាប់លំដោយ ទាំងសម្លៀកបំពាក់របស់កូនកំលោះកូនក្រមុំ ក៏ស្រស់ស្អាត ថ្លៃថ្នូរ ឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរដ៏ផូរផង់គួរឱ្យកោតសសើរ។
ដោយឡែក បើក្រឡេកទៅមើលកម្មវិធីជប់លៀងទទួលភ្ញៀវពេលល្ងាចវិញ កូនកំលោះកូនក្រមុំ ក៏កាន់តែស្រស់សោភា ជាមួយស្នាមញញឹមរាក់ទាក់ទៅកាន់ភ្ញៀវកិត្តិយស ដែលគេសង្កេតឃើញសុទ្ធតែកំពូលតារាល្បីៗ មានទាំងពិធីករ តារាចម្រៀង តារាសម្ដែង បានតុបតែងខ្លួនប្រជែងសម្រស់គ្នាជាមួយឈុតរាត្រីសមោសរ និង ឈុតប្រពៃណីយ៉ាងស្រស់ស្អាតទាក់ភ្នែក។
ទិដ្ឋភាពនៃការជួបជុំយ៉ាងសប្បាយរីករាយរបស់សិល្បករ សិល្បការិនី ដែលបានផ្ដល់កិត្តិយសដល់កូនកំលោះកូនក្រមុំ និង ក្រុមគ្រួសារ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅតាមបណ្ដាញសង្គម។ សូមទស្សនាទិដ្ឋភាពតារាល្បីៗចូលរួមមង្គលការ សុភ័ក្រ្ត កុសុម៉ា ខាងក្រោម ៖