ឥទ្ធិពលមែន! គ្រាន់តែ G-Dragon ពាក់ស្បែកជើងម៉ាស្សាម្យ៉ាងថត MV ថ្មី អ្នកគាំទ្រសម្រុកទិញពាក់តាមទាល់តែដាច់ស្តុក
ឥទ្ធិពលរបស់តារាចម្រៀង G-Dragon ពិតជាធម្មតា ដោយថ្មីៗនេះស្បែកជើងម៉ាស្សាមួយប្រភេទត្រូវបានលក់ដាច់គ្មានសល់ ក្រោយរូបភាពប៉ុន្មានសន្លឹករបស់លោកដែលពាក់ស្បែកជើងប្រភេទបានបង្ហោះឡើងលើបណ្ដាញសង្គម Instagram។
រូបភាពទាំងនោះដែរ ត្រូវបានបង្ហោះឡើងដោយគណនី Instagram ទី ២ របស់ G-Dragon ដែលបង្ហាញឱ្យឃើញលោកពាក់ស្បែកជើងម៉ាស្សាអំឡុងពេលកំពុងថត MV បទចម្រៀងថ្មី «Power» របស់លោក។ បើទោះជាស្បែកជើងម៉ាស្សាមួយប្រភេទនេះជាស្បែកជើងធម្មតា និង មិនមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែឥទ្ធិពលនៃស្ទីលលេងខ្លួនមិនច្រឡំគេរបស់ G-Dragon បានធ្វើឱ្យស្បែកជើងមួយនេះក្លាយជាស្បែកជើងដ៏ពេញនិយម និង មានមនុស្សជាច្រើននាំគ្នាសម្រុកទិញពាក់ព្រោងព្រាតរហូតអស់ពីស្តុក។
តាមឱ្យដឹង ស្បែកជើងម៉ាស្សាមួយនេះដាក់លក់រាយក្នុងតម្លៃប្រមាណជា ១ ម៉ឺនវ៉ុន (ប្រមាណ ៧ ដុល្លារ)។ វាត្រូវបានលក់ដាច់អស់គ្មានសល់ក្រោយរូបភាពរបស់ G-Dragon ផុសឡើងនោះ។ លើសពីនេះទៅទៀត ហាងលក់អនឡាញខ្លះថែមទាំងលក់លើសតម្លៃដើមរហូតដល់ទៅជិត ១៧ ដង ដោយសារតែតម្រូវការភ្ញៀវចង់បានភ្លាមៗពេក៕
ប្រភព៖ AllKpop