ហួសចិត្ត! អ្នកស្រី អ៊ឹម សុគន្ធា បង្ហោះថា មានអ្នកទិញសិទ្ធិកម្មវិធី Miss Grand Cambodia 2025 មកធ្វើបន្ត
ជុំវិញរឿងរ៉ាវកម្មវិធីអន្តរជាតិ Miss Grand ក្រោយពីស្ងប់ស្ងាត់មួយរយៈ ស្រាប់តែនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការភ្ញាក់ផ្អើលជាថ្មី និង វែកញែកពេញបណ្ដាញសង្គម ក្រោយលេចឮដំណឹងថាមានអ្នកទិញសិទ្ធិកម្មវិធីអន្តរជាតិ Miss Grand Cambodia 2025 មកធ្វើនៅខ្មែរបន្តទៀត។
ជុំវិញរឿងនេះដែរ ក្រឡេកទៅមើលហ្វេសប៊ុកផេករបស់អ្នកស្រី អ៊ឹម សុគន្ធា អតីតអ្នកគ្រប់គ្រងកម្មវិធី MGC នេះ ក៏បានបង្ហោះសារបង្ហាញការហួសចិត្តនិយាយទាក់ទងនឹងរឿងអ្នកទិញសិទ្ធិកម្មវិធី Miss Grand មកធ្វើនៅខ្មែរវិញទៀតនេះដែរ។
ក្នុងនោះ អ្នកស្រី អ៊ឹម សុគន្ធា បានរៀបរាប់ថា ៖ «គិតទៅមិនដឹងបេះដូងសាងពីអីទេ ចង់ឈ្នះខ្ញុំ ហើយចង់បានម្ល៉េះអាកម្មវិធីមួយនឹង? តើហេតុអីអ្នកមិនស្រឡាញ់មុខមាត់ប្រទេស និង បងប្អូនខ្មែរចឹង? កម្មវិធីបរវកញ្ញាច្រើនណាស់មិនទៅទិញអ្នកអើយ… ឥលូវមកឱ្យខ្ញុំរវល់ជាមួយមេធាវីទៀតហើយ»៕