(វីដេអូ) ផ្ទុះរឿងម្ដងទៀត! អ្នកស្រី អ៊ឹម សុគន្ធា ប្រាប់មូលហេតុមិនទាន់លុបឈ្មោះ Miss Grand ចេញ
កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការភ្ញាក់ផ្អើលជាថ្មី និង វែកញែកពេញបណ្ដាញសង្គម ក្រោយលេចឮដំណឹងថាមានអ្នកទិញសិទ្ធិកម្មវិធីអន្តរជាតិ Miss Grand Cambodia 2025 មកធ្វើនៅខ្មែរបន្តទៀត ក្រោយពីមានភាពចម្រូងចម្រាស់ជាមួយកម្មវិធីអន្តរជាតិ MGI បានស្ងប់ស្ងាត់មួយរយៈ។
ជុំវិញរឿងនេះដែរ ក្រឡេកទៅមើលហ្វេសប៊ុកផេករបស់អ្នកស្រី អ៊ឹម សុគន្ធា អតីតអ្នកគ្រប់គ្រងកម្មវិធី MGC វិញ ក៏បានបង្ហោះសារបង្ហាញការហួសចិត្តនិយាយទាក់ទងនឹងរឿងអ្នកទិញសិទ្ធិកម្មវិធី Miss Grand Cambodia 2025 មកធ្វើនៅខ្មែរវិញទៀតនេះដែរ។
នៅយប់ថ្ងៃដដែល អ្នកស្រី អ៊ឹម សុគន្ធា ក៏បានធ្វើការ Live លើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង និង បានលើកឡើងជុំវិញការលេចឮដំណឹងខាងលើ ដោយក្នុងនោះ អ្នកស្រីបានបញ្ចេញមតិថា ដំណឹងនេះ ពិត ឬយ៉ាងណានោះទេ មានតែរង់ចាំតាមដានបន្ត ហើយសម្រាប់ការដឹងមុននេះ ក៏ជារឿងល្អដូចគ្នាសម្រាប់អ្នកគាំទ្រកម្ពុជា។
ម្យ៉ាងវិញទៀត ក្នុងការ Live នោះដែរ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានលើកឡើងនឹងសំណួរពេញនិយម ដែលមានមហាជនជាច្រើនរមែងសួរអ្នកស្រីថា៖ «ហេតុអ្វី បានជានៅដាក់ឈ្មោះ Miss Grand នៅលើផេកហ្វេសប៊ុក?» និង សំណួរ «ហេតុអ្វី បានជាអ្នកស្រី មិនព្រមរៀបចំកម្មវិធីបវរកញ្ញា ដោយខ្លួនឯង?» ជាដើម។
ក្នុងនោះដែរ សម្រាប់ចម្លើយសំណួរទី ១ អ្នកស្រី អ៊ឹម សុគន្ធា បានឆ្លើយតបថា៖ «អ្នកស្រី បកស្រាយលើកនេះ ជាលើកចុងក្រោយ ដោយហេតុផលអ្នកស្រីមិនទាន់ប្តូរឈ្មោះ ក៏ព្រោះតែផេកនេះ គឺមាន Blue Verify ដោយសារតែត្រូវសិក្សាឱ្យបានច្បាស់លាស់ ក៏ព្រោះតែបើប្តូរឈ្មោះភ្លាម Blue Verify នោះនឹងបាត់។ ម្យ៉ាងវិញទៀត អ្នកស្រី បានចំណាយលុយប្រមាណពាក់កណ្តាលខ្ទង់លានដុល្លារឯណោះ ក្នុងការសាងផេកមួយនេះបាន Blue Verify ដូច្នេះអ្នកស្រី ត្រូវសិក្សាជាមួយនឹងអ្នកជំនាញជាមុនសិន»។ បន្ថែមពីនោះ អ្នកស្រី បានបន្តថា៖ «សម្រាប់ការប្តូរ គឺអ្នកស្រីប្តូរបាន ប៉ុន្តែកុំឱ្យបាត់ Blue Verify ហើយនឹងប្តូរជា Cosmo វិញ»៕
សូមទស្សនា វីដេអូខាងក្រោម៖