(វីដេអូ) សំណាងមួយចប់! សុភ័ក្ត្រ កុសុម៉ា មានបងប្រុសតាមមើលថែ តាំងពីនៅលីវរហូតមានគូជីវិត
ជាការពិតណាស់ បើទោះជាពិធីមង្គលការរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបញ្ចប់ហើយកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ប៉ុន្តែមហាជន អ្នកគាំទ្រ និង មិត្តសិល្បៈនៅតែបន្តចូលរួមអបអរសាទរដល់អ្នកនាងហូរហែ។
មហាជនបានលើកឡើង និង សរសើរដល់ អ្នកនាង សុភ័ក្ត្រ កុសុម៉ា ថាពិតជានារីមានសំណាង ដោយទទួលបានភាពជោគជ័យគ្រប់សព្វបែបយ៉ាង ទាំងការងារ និង ជីវិតគូ គឺទទួលបានស្វាមីមិនត្រឹមតែស្រស់សង្ហា តែជាសុភាពបុរស និង ជាមនុស្សប្រុសមានទំនួលខុសត្រូវក្នុងជីវិតយ៉ាងខ្លាំង។
ដោយឡែក ក្រឡេកទៅមើលថ្ងៃមង្គលការរបស់អ្នកនាង សុភ័ក្ត្រ កុសុម៉ា ឯណោះវិញ ក្រៅពីកូនកំលោះ ដែលត្រូវបានមហាជនចាប់អារម្មណ៍នោះ គ្រប់គ្នាក៏បានចាប់ក្រសែភ្នែកទៅបងប្រុសបង្កើតរបស់ សុភ័ក្ត្រ កុសុម៉ា ដូចគ្នាដែរ។
ក្នុងនោះ លោក សុភ័ក្ត្រ ចិត្រា បងប្រុសបង្កើតរបស់ សុភ័ក្ត្រ កុសុម៉ា ត្រូវបានមហាជនលាន់មាត់សរសើរពីទឹកចិត្តក្នុងនាមជាបងប្រុសមួយរូប បានតាមមើលថែស្រឡាញ់ប្អូនស្រី តាំងពីនាងមិនទាន់រៀបការ រហូតដល់ថ្ងៃរៀបការហើយ លោកនៅតែនៅក្បែរមើលថែប្អូនស្រីសព្វគ្រប់បែបយ៉ាង៕