(វីដេអូ) ប៊ី សុធារី ទម្លាយពីបុរសក្នុងក្ដីស្រមៃមានប៉ុន្មានចំណុចនេះ អាចឈ្នះបេះដូងនាងបាន
បើនិយាយពីបវរកញ្ញាពោរពេញដោយប្រជាប្រិយភាពកញ្ញា ប៊ី សុធារី មកដល់ពេលនេះ ទោះមានតំណែងជាបវរកញ្ញា ឬ មិនមាន នាងក៏នៅតែជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែលចំពោះរូបនាង ដែលអ្នកគាំទ្រនៅតែបន្តតាមដានគាំទ្រដល់រូបនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗ។
ជាពិសេស តែងឆក់ការចាប់អារម្មណ៍ពីសកម្មភាពលើបណ្ដាញសង្គម ដែលនាងតែងបង្ហាញពីស្ទីលលេងខ្លួនថ្មីៗហូរហែ ដោយរូបភាពមួយៗក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ម្យ៉ាងវិញទៀត បវរកញ្ញា ប៊ី សុធារី មិនត្រឹមទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពផ្សេងៗលើវិស័យបវរកញ្ញា និង រូបសម្រស់ខាងក្រៅនោះទេ ប៉ុន្តែនាងក៏តែងឆក់បានការសរសើរជាមួយនឹងអត្តចរិតរស់រាយ និង គួរឱ្យស្រឡាញ់ខ្លាំង។
លើសពីនេះ មហាជនក៏កំពុងចង់ដឹងទាក់ទងនឹងជីវិតឯកជនរបស់នាង ជាពិសេសរឿងរ៉ាវស្នេហា ដែលអ្នកគាំទ្រចង់ដឹងថាបុរសរូបណាអាចក្លាយជាម្ចាស់បេះដូងរបស់ ប៊ី សុធារី ផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលមហាជនអ្នកគាំទ្រធ្លាប់ចង់ដឹងនោះ ប៊ី សុធារី ក៏បានទម្លាយក្នុងវីដេអូកិច្ចសម្ភាសមួយ ទាក់ទងនឹងរឿងស្នេហា ដែលនាងបានប្រាប់ពីលក្ខណៈសម្បត្តិរបស់មនុស្សប្រុសដែលនាងស្រឡាញ់ទៀតផង។ ក្នុងនោះ ប៊ី សុធារី រៀបរាប់ប៉ុន្មានចំណុចទាក់ទងនឹងប្រភេទមនុស្សប្រុសដែលនាងស្រឡាញ់ គឺបែបជាសុភាពបុរស Clean, រូបរាងខ្ពស់សង្ហា មាន និង ឆ្លាតពូកែផងដែរ៕