កូនស្រីចូលវ័យ ១២ ឆ្នាំ ខៀវ សានសាណា កាន់តែស្រឡាញ់ថែដូចកែវភ្នែក ឯសម្រស់វិញស្អាតខ្លាំង
និយាយទាក់ទងនឹងជីវិតឯកជនរបស់ពិធីការិនីដ៏ឆ្នើម ខៀវ សានសាណា ក្រោយសម្រេចចិត្តរៀបការសាងគ្រួសារថ្មីជាមួយស្វាមីទី ២ មក អ្នកនាងបានរស់នៅប្រកបដោយសុភមង្គលក្នុងជីវិតមួយយ៉ាងអភិជនមិនធម្មតា ប៉ុន្តែអ្នកនាង និង ស្វាមីក្រោយក៏មិនទាន់មានដំណឹងរឿងទាយាទស្នងត្រកូលឡើយ ដោយអ្នកនាងបានយកកូនស្រីពៅ ដែលជាតំណក់ឈាមជាមួយស្វាមីមុនមករួមរស់ជាមួយ មើលថែ ផ្ដល់ភាពកក់ក្ដៅឱ្យរូបគេយ៉ាងពេញទំហឹង។
បើចាប់អារម្មណ៍ពីកូនស្រីបណ្ដូលចិត្តរបស់អ្នកនាង ខៀវ សានសាណា ក្នុងឆ្នាំ ២០២៤ នេះ កូនស្រីរបស់អ្នកនាងមានអាយុ ១២ ឆ្នាំហើយ ដែលកាន់តែធំពេញវ័យ មុខមាត់នាងតូចក៏កាន់តែស្រស់សោភា ព្រោះនាងមានឈាមជ័រជាកូនកាត់ខ្មែរ-បរទេស ធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរពីទម្រង់មុខមាត់ ពណ៌សម្បុរដ៏ល្អផូរផង់របស់នាងតូច។
យ៉ាងណាមិញ ជារឿយៗក៏តែងឃើញអ្នកម៉ាក់រូបស្រស់នេះ បង្ហោះបង្ហាញពីសកម្មភាពកូនស្រីលើបណ្ដាញសង្គមពីរូបសម្រស់ និង បង្ហាញពីការមើលថែកូនស្រីយ៉ាងយកចិត្តទុកដាក់។
ជាក់ស្ដែង កាលពីថ្មីៗកន្លងទៅ អ្វីកាន់តែចាប់អារម្មណ៍ទៀតចំពោះកូនស្រីជាទីស្រឡាញ់របស់ពិធីការិនីល្បីឈ្មោះរូបនេះ ខណៈបានឃើញអ្នកនាងបង្ហោះរូបភាពជាច្រើនសន្លឹកពីសកម្មភាពដណ្ដើរកូនស្រីចូលរួមកម្មវិធីជាមួយគ្នាក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត មើលទៅកូនស្រីរបស់កាន់តែស្អាតប្លែកពេញក្រមុំស្ដូកផងដែរ៕