ដៃទូលាយណាស់! ឧកញ៉ា Love Riya ហូតថវិកាផ្ទាល់ខ្លួន ៥ ពាន់ដុល្លារ ត្រៀមជួយបោះឆ្នោតឱ្យ ប្រាសាទ ដាវីន
ស្របពេលកម្មវិធី Miss Universe 2024 កំពុងដំណើរការប្រកួតកៀកថ្ងៃផ្ដាច់ព្រ័ត្រនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសសិល្បករកម្ពុជាជាច្រើនរូប កំពុងខ្នះខ្នែងខ្លាំងទាក់ទងនឹងដំណើរការបោះឆ្នោតឱ្យ ប្រាសាទ ដាវីន ខណៈកម្មវិធី Miss Universe មានការបើកឱ្យបោះឆ្នោតគាំទ្រចំពោះបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដើម្បីឈ្នះពានរង្វាន់ Top 10 Voice For Change ដែលអាចទទួលបានជ័យលាភីពានមាស និង ប្រាក់ ក្នុងចំណោមប្រទេសទាំង ១០។
ក្នុងនោះ តាមរយៈការចែករំលែកបន្តលើហ្វេសប៊ុកផេករបស់អ្នកនាង ប្រាសាទ ដាវីន បានឃើញមានរៀមច្បងអ្នកសិល្បៈជាច្រើនរូប បានបង្ហោះសារ និង ចេញវីដេអូ និយាយលើកទឹកចិត្តដល់បវរកញ្ញាកម្ពុជារូបនេះ ព្រមទាំងអំពាវនាវជ្រោមជ្រែងលើការបោះឆ្នោះឱ្យ ប្រាសាទ ដាវីន បាន Top 10 Voice For Change នៃកម្មវិធី Miss Universe នេះដែរ។
ជាមួយគ្នានោះដែរ បើតាមរយៈហ្វេសប៊ុករបស់លោក ជា សុវណ្ណារិទ្ធ បានបង្ហោះពីការចូលរួមបោះឆ្នោតពីអ្នកសិល្បៈ ក៏ដូចជាបុគ្គលល្បីៗជាច្រើនបានឱ្យដឹងថា អ្នកជំនួញអនឡាញល្បីឈ្មោះ ឧកញ៉ា Love Riya ក៏បានចូលរួមជាថវិកាចំនួន ៥០០០ ដុល្លារ ក្នុងការជួយបោះឆ្នោតចំនួន ២៥០០០ Vote ឱ្យ ប្រាសាទ ដាវីន ផងដែរ។
សារនោះ លោក ជា សុវណ្ណារិទ្ធ បានរៀបរាប់ថា ៖ «បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា ទៅព្រួយបារម្ភខ្លាចចុងម៉ោងទប់មិនឈ្នះគេ បងស្រី Love Riya Official ក៏បារម្ភដូចបងប្អូនដែរ សូមចូលរួមត្រៀម 25,000 Vote (5000$)»៕