ទាក់ទងសង្សារថ្មីមួយរយៈ Bella បង្ហើបរឿងផ្ញើមេជីវិតញីរួចរាល់ ត្រៀមឱ្យម្តាយបានបីចៅ
មួយរយៈក្រោយនេះ គេសង្កេតឃើញថាជីវិតស្នេហារបស់តារាស្រី Bella Ranee កាន់តែរីកស្រស់បំព្រងគួរឱ្យច្រណែន ក្រោយពីនាងបានបើកចិត្តទាក់ទងជាមួយនឹងសង្សារថ្មី ដែលជាកំលោះសង្ហាឈ្មោះ Will និង ជាទាយាទរបស់ម្ចាស់ក្រុមហ៊ុន CP ដ៏ធំប្រចាំប្រទេសថៃ។
យ៉ាងណាមិញ ក្រោយពីស្នេហាកាន់តែរលូនទៅមុខ ថ្មីៗនេះ Bella បានទម្លាយឱ្យដឹងថានាងបាននិយាយរឿងអនាគតខ្លះៗហើយជាមួយនឹងសង្សាររួចហើយ បន្ទាប់ពីមានគ្រូទាយទស្សន៍ទាយថានឹងបានរៀបការជាមួយគ្នា។ នាងបានឱ្យដឹងទៀតថា នាងបានផ្ញើមេជីវិតញីទុករួចរាល់ហើយ សម្រាប់ការមានកូននៅថ្ងៃអនាគត ដែលម្តាយនាងក៏សប្បាយចិត្ត ព្រោះគាត់ចង់មានចៅដូចគ្នា។
នាងធ្លាប់គិតថាចង់រៀបការនៅអាយុ ២៨ ឆ្នាំ ប៉ុន្តែពេលនេះអាយុក៏ហួសច្រើនទៅហើយ ប៉ុន្តែឥឡូវនេះនាងគិតថាអាយុមិនជាបញ្ហាឡើយ វានៅលើការព្រម និង ត្រៀមខ្លួនឯណេះវិញទេ។ ឯរឿងគ្រូទាយនោះ នាងមិនបានមានសម្ពាធ ឬប្រញាប់ប្រញាល់អ្វីឡើយ ព្រោះគ្រូទាយក៏ចេះតែទាយឱ្យនាងជាប្រចាំ ឯរឿងរៀបការនេះត្រូវចាំមើលនៅថ្ងៃមុខបន្តទៀត។
យ៉ាងណាមិញ មហាជនអ្នកគាំទ្ររឹតតែសប្បាយចិត្ត ក្រោយពី Bella បានបង្ហើបគម្រោងអនាគតឱ្យដឹងតិចៗបែបនេះ ហើយគេសង្ឃឹមថា នាង និង Will នឹងអាចកាន់ដៃគ្នាចូលរោងការយ៉ាងពិតប្រាកដ៕