(វីដេអូ) លើកនេះច្បាស់ហើយ! ទេព បូព្រឹក្ស និង ជី ដេវីត ត្រៀមចូលរោងការតាមប្រពៃណី ទោះបីមានអេតាស៊ីវិលរួចរាល់
បើគិតមកដល់ពេលនេះ ចំណងស្នេហ៍របស់តារាចម្រៀង ទេព បូព្រឹក្ស និង លោក ជី ដេវីត មានរយៈពេលជាង ៨ ឆ្នាំ។ ក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត ក៏ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ Albert ផងដែរ។
ជាការពិត បើទោះជាមិនទាន់បានរៀបចំពិធីមង្គលការតាមប្រពៃណីក្តី ប៉ុន្តែអ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងថា នាង និង ស្វាមីបានចុះអេតាស៊ីវិលក្លាយជាប្ដីប្រពន្ធតាមផ្លូវច្បាប់រួចរាល់ហើយ។
ងាកទៅរឿងរៀបការឯណោះវិញ មិនថាតែអ្នកគាំទ្រនោះទេ ពោលគឺសូម្បីមិត្តភក្តិក្នុងរង្វង់សិល្បៈ ក៏រង់ចាំឱ្យអ្នកនាង ទេព បូព្រឹក្ស និង លោក ជី ដេវីត រៀបចំពិធីមង្គលការឱ្យធំដុំដូចគេដូចឯង ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់គូស្វាមីភរិយាមួយគូនេះ ក្នុងឈុតរៀបការ។
ជាក់ស្តែង ជារឿយៗគេតែងឃើញ អ្នកនាង ទេព បូព្រឹក្ស តែងតែបង្ហោះសារ និង លេងខមមិនជាមួយនឹងលោក ជី ដេវីត សួរនាំពេលណាខាងប្រុសសុំនាងរៀបការ ក្រោយឃើញមិត្តភក្តិគេការអស់ព្រោងព្រាតនោះ។
យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង ទេព បូព្រឹក្ស បានឡាយវីដេអូជជែកលេងជាមួយអ្នកគាំទ្រ និង បានបញ្ជាក់ថា អ្នកនាងជិតរៀបការហើយ ព្រោះលោក ជី ដេវីត បានសុំនាងរៀបការហើយ៕
សូមទស្សនាវីដេអូខាងក្រោម៖