កាន់តែក្ដៅដូចបាយពុះ! Mai Davika ត្រូវមហាជនថៃព្រួតដៀ.លកប់ៗមាត់ ជុំវិញឈុតធ្វើបាបសត្វឆ្មាក្នុងរឿង «ម៉ែយួរ»
ពេលនេះអ្នកគាំទ្រថៃកំពុងតែផ្ទុះការរិះគន់យ៉ាងក្តៅគគុកទាក់ទងនឹងរឿងភាគ «The Empress of Ayodhaya» ឬ «ម៉ែយួរ» របស់ប៉ុស្តិ៍ One31 ដែលប្រឈមនឹងបិទការចាក់បញ្ចាំងកណ្តាលទី ក៏ព្រោះតែមានឈុតធ្វើបាបសត្វឆ្មា ដែលធ្វើឱ្យមហាជនកើតការខឹងសម្បាយល់ថាជាការធ្វើទារុណកម្មដល់សត្វ។
ក្នុងនោះដែរ មានមហាជនទទូចឱ្យតារាស្រី Mai Davika ដែលជាតួអង្គឯកចេញមកនិយាយបកស្រាយទាក់ទងនឹងរឿងនេះ ដែលនាងក៏បានឱ្យដឹងតាមរយៈបណ្តាញ X ថា ដើមឡើយនាងរង់ចាំឱ្យក្រុមការងារចេញមកបកស្រាយ ព្រោះនាងមិនសូវដឹងទាក់ទឹងការថតប៉ុន្មាន ប៉ុន្តែបើឱ្យនាងនិយាយគឺនាងពិតជាមិនគាំទ្រចំពោះការធ្វើបាបសត្វនោះឡើយ ព្រោះនាងក៏ជាអ្នកចិញ្ចឹមឆ្មាដូចគ្នា។
ម្យ៉ាងទៀត នាងក៏មិនចង់ឱ្យបញ្ឈប់ការចាក់បញ្ចាំងរឿងនេះនោះទេ ព្រោះនាងបានខំប្រឹងអស់ពីសមត្ថភាព និង សង្ឃឹមថាអ្នកគាំទ្របានមើលដល់ទីបញ្ចប់ តែយ៉ាងណាក៏ដោយនាងក៏គាំទ្រការសម្រេចចិត្តរបស់អ្នកគាំទ្រដែលនឹងកើតឡើង។
យ៉ាងណាមិញ មហាជនមួយចំនួននៅតែមិនពេញចិត្តចំពោះការបកស្រាយរបស់នាងឡើយ ដោយមានអ្នកខ្លះបានចូលមកខមិនដៀលដោយពាក្យអសុរោះផ្សេងៗ ដោយអ្នកខ្លះទៀតក៏ហៅនាងថា មី សឹងតែដាច់សាច់ អ្នកខ្លះទៀតក៏ទៅឆ្កឹះកកាយរឿងចាស់ៗរបស់នាងមកនិយាយឡើងវិញ ពោលគឺមហាជនមានបំណងចង់ឱ្យបញ្ចប់ការចាក់រឿងនេះ និង ត្រូវការឱ្យអ្នកសម្តែង ព្រមទាំងក្រុមការងារចេញមកទទួលខុសត្រូវឱ្យខានតែបានតែម្តង៕