ក្ដៅគគុក! ប្អូនស្រីជំនិត សុភ័ក្ត្រ កុសុម៉ា ចេញមុខផុសសារមួយ ក្រោយផ្ទុះការវែកញែកលើយុវជនម្នាក់ចូលរួមមង្គលការមិនបានអញ្ជើញ
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនម្នាក់បានចូលរួមកម្មវិធី ដែលម្ចាស់សាមីដើមការមិនស្គាល់។
ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយក្នុងនោះមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ ក្នុងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺមានការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។
យ៉ាងណាមិញ ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ តារាស្រី សុភ័ក្ត្រ កុសុម៉ា មិនបានចេញមកបកស្រាយអ្វីឡើយ ប៉ុន្តែ កញ្ញា សុជាតា ដែលជាប្អូនស្រីជំនិតបំផុតរបស់ សុភ័ក្រ្ត កុសុម៉ា បានចេញមកបង្ហោះសារ ហាក់ឆ្លើយតបទៅកាន់អ្នកវែកញែកថា៖ «មិនយល់ហេតុអ្វីគិតថាគេ រើសអើង? បើគេរើសអើង គេដេញចេញតាំងពីឃើញមុខក្នុងកម្មវិធីម៉្លេះ សំខាន់យើងក៏បានសួរនាំគាត់ផ្ទាល់ដែរ តែគាត់ឆ្លើយកុហក! បើគាត់ស្មោះត្រង់ គាត់មិនឆ្លើយត្រង់មក? បញ្ចប់។!»៕