ធ្លាប់ស្គាល់តែឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់
មហាជនអ្នកគាំទ្រនិយមចូលចិត្តតាមដានរឿងកំប្លែងបានជ្រាបហើយពីលោកតា សង់ ស៊ីស ដែលជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូបមានឈ្មោះបោះសំឡេងខ្លាំងតាំងពីជំនាន់មុន ជាមួយនឹងសមត្ថភាព ទេពកោសល្យជាច្រើនទម្រង់លើវិស័យសិល្បៈ ជាពិសេសអាជីពជាតារាកំប្លែងតែងធ្វើឱ្យមហាជនសើចសប្បាយ។
យ៉ាងណាមិញ ច្រើនឆ្នាំចុងក្រោយនេះ តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ក៏បានអវត្តមានលើវិស័យសិល្បៈ ខណៈលោកតាចូលវ័យជរា មានជំងឺប្រចាំកាយធ្លាក់ខ្លួនឈឺមិនអាចមានសមត្ថភាពសម្ដែងសិល្បៈជូនមហាជនដូចមុនឡើយ។
ដ្បិតតែបច្ចុប្បន្នលោកតា សង់ ស៊ីស មិនអាចបន្តបង្ហាញសមត្ថភាពលើវិស័យសិល្បៈបានទៀតមែន ប៉ុន្តែលោកតានៅតែជាតារាជើងចាស់មួយរូបនៅក្នុងចិត្តមហាជនអ្នកគាំទ្រចងចាំនឹករឮក ដែលឃើញលើបណ្ដាញសង្គមក៏តែងចែករំលែកនូវវីដេអូនៃស្នាដៃចាស់ៗរបស់លោកតា មានទាំងវីដេអូសម្ដែងកំប្លែង និង វីដេអូចម្រៀងផ្សេងៗរបស់លោកតា។
យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ និង មហាជនជាច្រើនមិនធ្លាប់ដឹងពីលោកតា សង់ ស៊ីស ខណៈបានឃើញវីដេអូចម្រៀងមួយរបស់លោកតា ដែលបានបង្ហាញឈ្មោះពិតរបស់លោកតា ដោយធ្លាប់តែស្គាល់ និង ហៅឈ្មោះលោកតាក្នុងវិស័យសិល្បៈថា សង់ស៊ីស តែទើបដឹងថាឈ្មោះពិតនៅក្រៅសិល្បៈរបស់លោកតាមានឈ្មោះយ៉ាងពីរោះថា «ម៉ារី សុខ» ៕