សុខគា គីមលាង លេចមុខសម្តែងក្នុង MV ថ្មី វណ្ណដា លើកដំបូង កំពុងផ្ទុះការចាប់អារម្មណ៍លើការតែងខ្លួន
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងរ៉េប វណ្ណដា បានបញ្ចេញ MV ចម្រៀងថ្មីមួយបទទៀតហើយមានចំណងជើងថា «អាមុំ បងអើយ» ដែលបានដាក់បញ្ជូលបទចម្រៀងសម័យដើមមានចំណងជើងថា «សម័យមីនី» ដែលជាការបកស្រាយដោយ លោក ជា សាវឿន និង លោកស្រី ជួប សារឿន»។
ក្នុង MV ចម្រៀងមួយបទនេះ មិនត្រឹមតែមានអត្ថន័យ និង សាច់ភ្លេងពីរោះនៃការច្របាច់បញ្ជូលគ្នារវាងបទចម្រៀងពីមុន និង សម័យនោះឡើយ ពោលគឺសូម្បីទិដ្ឋភាពនៃការសម្តែងក៏មើលទៅពិតជាប្លែក។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ MV បទ «អាមុំ បងអើយ» នេះ ក៏មានការចូលរួមសម្តែងពីតារាចម្រៀងរ៉េបស្រករក្រោយលោក GMengZ ជាពិសេសនោះ គឺនាដការរបាំ កញ្ញា សុខគា គីមលាង ហៅ Kon Ant។
លើកនេះ កញ្ញា សុខគា គីមលាង បានបង្ហាញខ្លួនជាលើកទី ១ ក្នុងការសម្តែងរួមគ្នានឹងលោក វណ្ណដា ក៏ដូចជាមើលទៅពិតជាស្រស់ស្អាតប្លែកជាងសព្វមួយដង ដោយកញ្ញា សុខគា គីមលាង បានតែខ្លួនក្នុងឈុតជំនាន់ឆ្នាំ ២០០០ ជាង ឬហៅថា Y2K៕