អ្នកគាំទ្រស្ដាយ ឡូយ ច័ន្ទរស្មី មិនអាចឈានចូល Top ណាមួយក្នុងកម្មវិធី Miss International 2024
កម្មវិធីប្រកួតសម្រស់វគ្គផ្តាច់ព្រ័ត្រ Miss International 2024 នារាត្រីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេសជប៉ុន បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss International ប្រចាំឆ្នាំ ២០២៤ ហើយ ដែលបានទៅលើបវរកញ្ញាតំណាងប្រទេស វៀតណាម គឺកញ្ញា Huỳnh Thị Thanh Thủy។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ ចំពោះបវរកញ្ញាតំណាងកម្ពុជា ឡូយ ច័ន្ទរស្មី គឺមិនមានឱកាសឈានចូល Top ណាមួយនៃកម្មវិធីប្រកួតដ៏អស្ចារ្យនេះឡើយ ប៉ុន្តែយ៉ាងណាក៏នាងបានខំប្រឹងអស់ពីសមត្ថភាពរបស់នាងហើយ និង ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះដែរ។
ម្យ៉ាងវិញទៀត ទោះបីជាយ៉ាងណាក្ដី មហាជនអ្នកគាំទ្រកម្ពុជាក៏រំភើប និង មានមោទកភាពលើរូបនាងយ៉ាងខ្លាំង ព្រោះនាងពិតជាបង្ហាញសមត្ថភាពបានល្អ និង អស្ចារ្យនៅលើឆាកដ៏ធំមួយនេះសម្រាប់កម្ពុជា ព្រមទាំងនាងជានារីម្នាក់ដែលអាចឱ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើនផងដែរ៕