(វីដេអូ) អត្ថន័យមិនធម្មតា! គ្រឿងអលង្ការ ប្រាសាទ ដាវីន ពាក់ក្នុងវគ្គ Closed Door Interview ម៉ូដផ្ការំដួល ធ្វើពីដៃយ៉ាងប្រណីត សំខាន់ច្នៃឡើងពីគ្រាប់កាំភ្លើ./ង
មុននឹងឈានដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Universe 2024 ក៏បានរៀបចំ Closed door interview ដែលកម្មវិធីតម្រូវឱ្យបេក្ខភាពបវរកញ្ញានីមួយៗចូលសម្ភាសផ្ទាល់ជាមួយនឹងគណៈកម្មការរបស់ MU 2024។
នៅក្នុងវគ្គ Closed door interview នេះដែរ ក្រឡេកមកមើលបវរកញ្ញាកម្ពុជា អ្នកនាង ប្រាសាទ ដាវីន វិញ ក៏បានចូលធ្វើការសម្ភាសរួចរាល់ហើយដែរ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដោយគេបានឃើញបវរកញ្ញារូបនេះចេញពីបន្ទប់សម្ភាសវិញពោរពេញដោយស្នាមញញឹម និង ជឿជាក់ខ្លាំង។
ជាមួយគ្នានោះ អ្វីកាន់ចាប់អារម្មណ៍ទៀតក្នុងការបង្ហាញខ្លួនថ្ងៃសម្ភាសនេះ ក្រៅពីឈុតសម្លៀកបំពាក់ដ៏ប្រណីតលេចធ្លោ ឃើញថាគ្រឿងអលង្ការរបស់អ្នកនាង ប្រាសាទ ដាវីន បានរំលេចលើដងខ្លួន ទាំងខ្សែក ចិញ្ចៀន ក្រវិល និង ស្នៀតសក់ សុទ្ធសឹងតែស្រស់ស្អាត ដែលច្នៃម៉ូតជាផ្ការដួល រចនាឡើងយ៉ាងប្រណីតដោយដៃ និង ធ្វើចេញពីគ្រាប់កាំភ្លើងទៀតផង។
ម៉ូដគ្រឿងអលង្ការផ្ការំដួលដ៏ស្រស់ស្អាត ច្នៃឡើងពីគ្រាប់កាំភ្លើងនេះដែរ អ្នកនាង ប្រាសាទ ដាវីន ក៏រៀបរាប់ពីអត្ថន័យ និង បានប្រាប់គណៈកម្មការអំឡុងពេលសម្ភាសឱ្យដឹងថាជាការលើកបង្ហាញពីកម្ពុជាដែលធ្លាប់ឆ្លងកាត់ការធ្វើសង្គ្រាម ប៉ុន្តែពេលនេះ គឺមានតែសន្តិភាព និង ស្នាមញញឹមប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖