(វីដេអូ) រកឃើញដៃគូជីវិត តែ សុភ័ក្រ្ត កុសុម៉ា មិនភ្លេចដៃគូចាស់ផ្ដាំផ្ញើ ឆន សុវណ្ណារាជ ឱ្យគិតគូរៀបការដែរ
និយាយពីទំនាក់ទំនងរវាងពិធីការិនីល្បីឈ្មោះ សុភ័ក្រ្ត កុសុម៉ា និង តារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ ត្រូវបានគេដឹងថាក្រៅពីរួមការងារក្នុងអាជីពចម្រៀងជាមួយគ្នា អ្នកទាំងពីរក៏ជាមិត្តស្គាល់រាប់អានគ្នាស្និទ្ធស្នាលជាច្រើនឆ្នាំមកហើយ។
លើសពីនេះ កន្លងមក សុភ័ក្រ្ត កុសុម៉ា និង លោក ឆន សុវណ្ណារាជ បានសាងទំនាក់ទំនងល្អនឹងគ្នាខ្លាំង និង តែងបញ្ចេញកាយវិការស្និទ្ធស្នាលផ្អែមល្ហែមក្នុងរូបភាពជាគូ និង និយាយពាក្យសម្ដីលេចខាយ ឌឺដងលេងសើចជាមួយគ្នា ធ្វើឱ្យមហាជនអ្នកគាំទ្រធ្លាប់គិតថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តធម្មតាទៀតផង។
ដោយឡែក ស្របពេល សុភ័ក្រ្ត កុសុម៉ា បានរកឃើញគូជីវិតដ៏ស័ក្តិសម ព្រមទាំងពេលនេះបានចូលរោងការមានស្វាមីពេញច្បាប់ហើយនោះ ឃើញថាអ្នកនាងក៏មិនបានភ្លេចដៃគូចាស់ គឺលោក ឆន សុវណ្ណារាជ ដែរ ដោយអ្នកនាងនិយាយក្នុងវីដេអូកម្សាន្តមួយផ្ដាំផ្ញើទៅកាន់លោក ឆន សុវណ្ណារាជ ឱ្យគិតគូរឿងស្នេហារកគូដៃជីវិត សាងអនាគតដូចរូបនាងពេលនេះផងដែរ៕