អ្វីៗក៏អាចកើតឡើងបាន! កំពុងបង្ហាញឈុតតំណាងជាតិ បវរកញ្ញាថៃធ្វើឱ្យមកុដជ្រុះធ្លាក់បាក់ លំពែងក៏បាក់ជាពីរ រាយប៉ាយពេញឆាក
ការប្រកួត Miss Universe លើកទី ៧៣ នៅក្នុងប្រទេសម៉ិកស៊ិក ឆ្នាំ ២០២៤ នេះ កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ដែលព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា នេះ បានមកដល់វគ្គប្រកួតបឋមហើយ។
ក្នុងវគ្គនេះ មានការប្រកួតបង្ហាញឈុតតំណាងជាតិ ឈុតហែលទឹក និង ឈុតរាត្រីសមោសរ ដោយអ្នកគាំទ្របានសង្កេតឃើញបវរកញ្ញាប្រចាំប្រទេសនីមួយៗបានបង្ហញចេញយ៉ាងមានភាពជឿជាក់។
យ៉ាងណាមិញ ស្របពេលការបង្ហាញរបស់បេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗនោះ គេឃើញមានហេតុការណ៍ខ្លះបានកើតឡើង។ ជាក់ស្តែងក្នុងការបង្ហាញឈុតតំណាងជាតិរបស់បវរកញ្ញាថៃ ដោយនាងមិនបានគ្រប់គ្រងការបង្ហាញឱ្យល្អគាប់ចិត្តអ្នកគាំទ្រថៃឡើយ គឺខណៈពេលកំពុងបង្ហាញនាងបានធ្វើឱ្យមកុដជ្រុះធ្លាក់បាក់កំពូល និង លំពែងដែលកាន់នៅដៃក៏បាក់ពាក់កណ្ដាលចោលរប៉ាត់រប៉ាយពេញឆាក។
ទោះជាយ៉ាងនេះក្តី បវរកញ្ញាថៃ នៅតែបន្តការបង្ហាញ និង បញ្ចេញសមត្ថភាពរហូតដល់ចប់ការបង្ហាញនេះដែរ៕