រំភើបណាស់! ទីបំផុត ប្រាសាទ ដាវីន បានបើកទ្វារកម្ពុជាចូល Top កំពូល 30 របស់ Miss Universe ហើយ
នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម៉ោងនៅក្នុងស្រុក កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe លើកទី ៧៣ នៅប្រទេសម៉ិកស៊ិក បានឈានដល់រាត្រីគ្រងមកុដហើយ។
ក្នុងការបង្ហាញខ្លួនវគ្គដំបូងនេះ បេក្ខភាពបវរកញ្ញាដែលចូលរួមប្រកួតបានណែនាំឈ្មោះប្រទេសរបស់ខ្លួនយ៉ាងមានភាពជឿជាក់រៀងៗខ្លួន ហើយក្នុងនោះក៏មានបេក្ខភាពតំណាងប្រទេកម្ពុជា គឺអ្នកនាង ប្រាសាទ ដាវីន ផងដែរ ដោយអ្នកនាងបានស្រែកណែនាំឈ្មោះប្រទេសកម្ពុជាយ៉ាងមានថាមពលបំផុត។
បន្ទាប់ពីបានណែនាំឈ្មោះកម្ពុជាលើឆាករួចនោះ ពេលវេលាប្រកាសចូល Top 30 បានមកដល់ ដោយអ្នកនាង ប្រាសាទ ដាវីន ធ្វើបានសម្រាប់កម្ពុជា ឆ្ពោះចូល Top 30 ដែលនេះជាការបើកទ្វារកម្ពុជាលើកដំបូងក្នុងការប្រកួតសម្រស់ដ៏ធំនេះ ហើយនេះក៏ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយផងដែរ តាំងពីឆ្នាំ ២០១៧ ដែកម្ពុជាបញ្ជូនបវរកញ្ញាចូលរួមប្រកូត។
តាមរយៈការបង្ហាញលើកដំបូង និង ឆ្ពោះចូល Top កំពូលទាំង ៣០ នេះ ប្រាសាទ ដាវីន បវរកញ្ញាតំណាងកម្ពុជា កំពុងទទួលបានការលើកសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជនកម្ពុជា៕