ទោះមិនបានចូល Top 12 តែ ប្រាសាទ ដាវីន ធ្វើបានយ៉ាងអស្ចារ្យបំបែកប្រវត្តិសាស្ត្រកម្ពុជាចូល Top 30 MU
វគ្គប្រកាសលទ្ធផលរកឃើញរាជិនីមកុដនៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe 2024 នេះ កាន់តែកៀកមកដល់ហើយ រីឯមហាជនខ្មែរកំពុងតែបង្ហាញការរំភើបចិត្ត និង មោទកភាពខ្លាំង ជាមួយនឹងលទ្ធផលរបស់អ្នកនាង ប្រាសាទ ដាវីន ដែលអាចឈានដល់ Top ៣០ ជាកំណត់ត្រាថ្មីសម្រាប់កម្ពុជាដោយសមត្ថភាព។
យ៉ាងណាមិញ ក្រោយពីបានជាប់ដល់វគ្គ Top ៣០ ហើយ អ្នកនាង ប្រាសាទ ដាវីន ក៏បាន និង កំពុងបន្តដំណើរវាយលុកទៅកាន់វគ្គ Top 12 ទៀត រងចាំកម្មវិធីប្រកាសលទ្ធផលបន្តក្នុងចំណោមបេក្ខភាពទាំង Top 12 នោះ។
យ៉ាងណាមិញ នៅវិនាទីនៃការប្រកាសទៅកាន់វគ្គ Top 12 មុននេះ គួរឱ្យសោកស្តាយ អ្នកនាង ប្រាសាទ ដាវីន មិនអាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយឈានទៅកាន់ Top 12 នាក់ចុងក្រោយបានទេ ប៉ុន្តែបវរកញ្ញារូបនេះពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទកភាពលើរូបនាងយ៉ាងខ្លាំង ហើយនាងក៏ពិតជាស័ក្តិសមដែលអ្នកគាំទ្រកម្ពុជាហៅថា Queen លើឆាក Miss Universe 2024 នេះផងដែរ៕