ជម្នះមិនរាថយ! ពេលនេះ សំ ប៉ូលីដា មានទីផ្សារការងារសិល្បៈឡើងវិញ ជួយឱ្យជីវិតមានពន្លឺមិនដូចមុន
ជាការពិតណាស់ កន្លងមកអ្នកនិយមតាមដានវិស័យសិល្បៈច្បាស់ជាបានជ្រាបខ្លះមកហើយពីរឿងរ៉ាវរបស់តារាស្រីជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលរាសីហាក់ឡើងចុះមិនទៀងទាំងក្នុងជីវិតឯកជន និង ការងារសិល្បៈនោះ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ អ្នកនាង សំ ប៉ូលីដា ហាក់មិនស្ងប់ស្ងាត់ដូចមុនទៀតឡើយ ដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញអ្នកនាងបានលេចវត្តមានក្នុងការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់។ ជាពិសេស ការចេញច្រៀងជាមួយនឹងក្រុមតន្ត្រីរបស់អ្នកនាង ខាត់ សុឃីម ជាដើម។
ជាការពិតណាស់ អ្នកនាង សំ ប៉ូលីដា គឺជាតារាស្រីរៀមច្បងមួយរូបដែលមានជំនាញច្រើន មិនថាតែច្រៀងចម្រៀងសម័យ ឬ បុរាណនោះឡើយ។ លើសពីនោះ អ្នកនាងក៏ជាតារាកំប្លែង និង សម្តែងបានគ្រប់ទម្រង់ទៀតផង៕