មិនធម្មតា! ម្ចាស់មកុដជំនាន់ទី ៧៣ ទើបរកឃើញ តែឥលូវមកស្គាល់ម្ចាស់ដំបូងរបស់ MU អាយុ ៩០ ឆ្នាំហើយសម្រស់នៅខ្ញង់ខ្លាំង
ថ្មីៗនេះ ម្ចាស់មកុដកម្មវីធី Miss Universe ឆ្នាំ ២០២៤ ត្រូវបានរកឃើញជាស្ថាពរហើយ ក្រោយពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ដែលនោះជាស្រីស្រស់ឈ្មោះ Victoria Kjaer មកពីប្រទេសដាណឺម៉ាក។
យ៉ាងណាមិញ ទាក់ទងនឹងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe មួយនេះដែរ បើយើងក្រឡេកទៅមើលប្រវត្តិរបស់កម្មវិធីវិញ ឃើញថាម្ចាស់មកុដដំបូងបង្អស់របស់កម្មវីធីនេះ គឺនៅមានជីវិតនៅឡើយទេ។
ចំពោះម្ចាស់មកុដដំបូងរូបនេះ គឺមានឈ្មោះ Armi Helena Kuusela-Williams មានសញ្ជាតិហ្វាំងឡង់-អាមេរិក ហើយបានចូលប្រកួតកម្មវិធី Miss Universe តំណាងឱ្យប្រទេសហ្វាំងឡង់ ក្នុងឆ្នាំ ១៩៥២ ជាឆ្នាំដំបូងបង្អស់ដែលកម្មវិធីមានវត្តមានឡើង នៅរដ្ឋ Long beach សហរដ្ឋអាមេរិក។ Kuusela បានទទួលតំណែងជាម្ចាស់មកុដដំបូងបង្អស់នៅក្នុងពិភពលោករបស់កម្មវិធី នៅក្នុងវ័យត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ ហើយក្រោយពីនោះ Kuusela ក៏បានចូលខ្លួនបម្រើសង្គមជារឿយៗ ហើយក៏បានធ្វើដំណើរទៅកាន់ជុំវិញពិភពលោកទៀតផង។
ដោយឡែក មកទល់ពេលនេះ Kuusela មានវ័យ ៩០ ឆ្នាំហើយ ហើយកំពុងតែរស់នៅជាមួយនឹងគ្រួសារនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ស្របគ្នានេះ លោកស្រី Kuusela ក៏នៅតែចូលរួមការងារបម្រើសង្គមផ្សេងៗ ជាពិសេសនោះសម្រស់ និង ការតុបតែងខ្លួនរបស់លោកស្រី Kuusela ក៏នៅតែឆើតឆាយសមជាម្ចាស់មកុដដំបូងបង្អស់របស់ Miss Universe ពិតមែន៕
ប្រភព៖ Sanook